ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ដឹង​ថ្ងៃ​បើក​លក់ និង​ប្រ​ម៉ូ​សិន​ពិសេស​ៗ ពី​ខុន​ដូ​ដ៏​ថ្មីស្រឡាង របស់ ជីប ម៉ុង លែ​ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រកាស​បើក​លក់ ខុន​ដូ ដ៏​ថ្មី​ទំនើប​របស់​ខ្លួន​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រកាស​បើក​លក់ ខុន​ដូ ដ៏​ថ្មី​ទំនើប​របស់​ខ្លួន​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​ថ្ងៃ​ទី ២៤ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ វេលា​ម៉ោង ១០ ព្រឹក​តទៅ​។

ផាក លែ​ន ខុន​ដូ ធី​ខេ (Park Land Condo TK) ស្ថិត​នៅ​ក្នុង​គម្រោង​លំនៅ​ដ្ឋា​ន Park Land TK ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិ​ទ្ឋី ជិត​តំបន់ សែន សុខ ដែល​កំពុង​អភិវឌ្ឍ​ន៏​ខ្លាំង ជា​ពិសេស​ស្ថិត​នៅ​ជិត​ផ្សារ Chip Mong Sen Sok Mall, Makro, Global House, និង ផ្សារ AEON ផង​ដែរ​។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​យក​បទ​ពិសោធន៍​ថ្មី​ៗ​ក្នុង​ការ​រស់នៅ​បែប​ទាន់សម័យ និង​ជឿជាក់​ក្នុង​ការ​រស់នៅ ជីប ម៉ុង លែ​ន​បាន​បន្ថែម​គម្រោង​លំនៅ​ដ្ឋា​ន​បែប​ប្រណីត​ទាន់សម័យ ថ្មី​មួយទៀត​របស់​ខ្លួន គឺ​គម្រោង ផាក លែ​ន ខុន​ដូ ធី​ខេ​។

ផាក លែ​ន ខុន​ដូ ធី​ខេ មានកំ​ពស់​២៦​ជាន់ រួម​ជាមួយនឹង​កន្លែង​ចត​យានយន្ត​ដ៏​ធំ​ទូលាយ អាង​ហែល​ទឹក សួន​លើ​អាកាស ក្លឹ​ប​ហាត់ប្រាណ កន្លែងធ្វើការ​រួម (Co-Working Space) ស្កា​យ​បារ (Sky Pavilion)​។ ផាក លែ​ន ខុន​ដូ ធី​ខេ ជា​ខុន​ដូ​ទី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ផ្លូវ​សម្រាប់​រត់​ហាត់ប្រាណ (Jogging Track) លើ​សួនច្បារ​អាកាស ក៏​ដូច​ជា​លំហែកាយ​ជាមួយនឹង​ធម្មជាតិ​បៃតង​ជា​រៀងរាល់ថ្ងៃ​។

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ជាមួយនឹង​ការ​បង់​រំ​លោះ​មិន​ដល់ $500 ក្នុង​មួយ​ខែ​ផង លោក​អ្នក​នឹង​អាច​ក្លាយជា​ម្ចាស់​ខុន​ដូ​ដ៏​ស្រស់​ស្អាត​នេះ​បាន​ភ្លាម​ៗ​។ សម្រាប់​លោក​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​គម្រោង​ថ្មី​នេះ អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​បើក​លក់​ផ្ទាល់ ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​​​រហូត​ដល់ ៥% ក៏​ដូច​ជា​ការ​បង់​រំលស់​ឥត​ការ​ប្រាក់​រហូត​ដល់ ២ ឆ្នាំ​ទៀត​ផង​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​លេខ 061 997 888 ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ជីប ម៉ុង លែ​ន មាន​គម្រោង​អភិវឌ្ឍ​ន៏​លំនៅ​ឋាន​ធំ​ៗ​ចំនួន​៧ រួម​មាន​Landmark 271, Landmark 60M, Park Land Sen Sok, Park Land 598, Park Land TK, Park Land 6A និង Landriche Chomkadong ដែល​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់ ដែល​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ