ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយ​រៀង និង​ព្រៃវែង មាន​សិល្បករ​ចាប៉ី​ប៉ុន្មាន​នាក់ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សិល្បករ​ចា​ប៉ី​ដង​វែង​នៅ​ទូ​ទាំង​ប្រទេស ក្រោយ​​ពី​ទម្រង់​សិល្ប​:​នេះ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ មក មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តស្វាយរៀង…

រាជធានី​ភ្នំពេញ​៖ ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សិល្បករ​ចា​ប៉ី​ដង​វែង​នៅ​ទូ​ទាំង​ប្រទេស ក្រោយ​​ពី​ទម្រង់​សិល្ប​:​នេះ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ មក មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង បាន​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ​សិល្បករ​ចា​បុ​ី​ដង​វែង ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ។

បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស្រង់​ស្ថិតិ​នោះ ៖
១. លោកតា​អិន សា​រ៉េ​ន អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

២. លោក​ប៊ុ​ន បឿ​ង អាយុ​៥៤​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​ទួល​វិហារ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជុំ ខេត្តស្វាយ​រៀង។

៣. លោកតា​អុិ​ន សា​រុន អាយុ​៧៦​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំងរុន​ទី​២ ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

៤.​លោក​តាឱ​ក អាង អាយុ​៧៣​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​តា​គោ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

៥.​លោក​នេត្រ ប៉េ អាយុ​៥៩​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​សង្កែ​ចុង ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង ។

៦.​លោក​ព្រុំ អឿ​ន អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​ទួល​ការ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។

៧.​អ្នកស្រី​ស៊ិ​ន សយ ៥៤​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​បល្ល័ង្ក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

៨.​លោក​ឯ យិ​ន អាយុ​៦២​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ប្រហួ​ត ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

៩.​លោកតា​ម៉​ម ឆុ​ន អាយុ​៧៧​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

១០.​លោក​អ៊ុំ​ប៊ុ​ន គឿ​ន អាយុ​៦៧​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​ចំរេះ ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

១១.​លោកតា នូ ផ​ន ឈ្មោះ​ក្នុង​សិល្បៈ នូ សុ​រ៉ា​ផ​ន អាយុ​៦៧​ឆ្នាំ ស្ថិត​ន​នៅ​ក្នុងភូមិ​ចាន់​រ៉ា​២ ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ