ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសន្និដ្ឋានចុង​ក្រោយ…ករណីឃាតករ​សម្លា.ប់​ពេទ្យ​ធ្មេញ​​រូប​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​គិតមកទល់ម៉ោង​ជាង​៣រសៀលថ្ងៃទី​២០ ឧសភា ក៏នៅ​​ពុំ​ទាន់ដឹងច្បាស់​​ថា ​យុវ​ជន​ពេទ្យធ្មេញរូបនេះ ​មាន​រឿង​អ្វី​នោះ​ទេ ទើបត្រូវឃាតករ​ចូល​ទៅ​សម្លាប់​ក្នុងផ្ទះ​ពេល​កំពុង​តែ​ដេក​លង់​លក់បែបនេះ ​​ដែលកើត​ឡើង​ក្នុង​ផ្ទះជួលបើក​ពេទ្យធ្មេញ ស្ថិតនៅផ្សារត្រពាំងព្រាយ…

រាជធានីភ្នំពេញ ៖ ​គិតមកទល់ម៉ោង​ជាង​៣រសៀលថ្ងៃទី​២០ ឧសភា ក៏នៅ​​ពុំ​ទាន់ដឹងច្បាស់​​ថា ​យុវ​ជន​ពេទ្យធ្មេញរូបនេះ ​មាន​រឿង​អ្វី​នោះ​ទេ ទើបត្រូវឃាតករ​ចូល​ទៅ​សម្លាប់​ក្នុងផ្ទះ​ពេល​កំពុង​តែ​ដេក​លង់​លក់បែបនេះ ​​ដែលកើត​ឡើង​ក្នុង​ផ្ទះជួលបើក​ពេទ្យធ្មេញ ស្ថិតនៅផ្សារត្រពាំងព្រាយ តាមបណ្តោយ​ផ្លូវ​លេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ គឺឃើញសុទ្ធតែឈាមដូចថ្លុក ។ ប៉ុន្តែ​សមត្ថ​កិច្ច​​
មា​ន​ការ​សន្និដ្ឋាន​ខ្លះ​ៗដែរ ក្រោយពិនិត្យ​រួច​ ។

ប្រភពឱ្យ​ដឹងទៀតថា ​នៅក្នុងហេតុការណ៍រន្ធត់នេះ គឺយុវជន​រងគ្រោះ​អាច​មានការ​ប្រតាយប្រតប់​គ្នា​ជា​ម​ួយ​ឃាតករ បណ្តាល​អោយ​ធ្លាក់​ពីលើ​គ្រែ ​ហើយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាមនេះ ​។ ​ហើយឃាតករ​អាច​​តែ​ម្នាក់ឯង​ដែរ​ ចូល​តាម​ទ្វារ​បង្អួច​ខាងលិច ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ទ្រូង​ ពេល​កំពុង​តែ​ដេក​លង់លក់ ហើយ​មានការ​ប្រតាយប្រតប់​គ្នា ត្រូវ​ឃាតករ​ចាក់​ជា​ច្រើន​កាំបិត​ទៀត​រួច​គេចខ្លួន​តាម​ទ្វារ​ក្រោយ​។

ប្រភពបន្តថា នគរបាល​​បានពិនិត្យលើសព​ ​ឃើញ​មាន​ស្នាម​ចាក់​ប្រមាណ​១០​កាំបិត​ ចំ​ទ្រូង ​និង​ខ្នង​ព្រម​ទាំង​មាន​រលាក​ខ្នងទៀត ​។ ​ក្រៅពី​នោះ​រក​ឃើញ​មាន​សាំង​ប្រឡាក់​ជាប់​ភួយ ​ដែល​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ឃាតករបាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​ហើយ ប៉ុនប៉ង​ដុត​បំផ្លាញ​សាកសព​បំផ្លាញ​ភស្តុ​តាង តែ​ពុំ​បាន​សម្រេច​។

តាម​នគរបាល​មូលដ្ឋាន​បាន​​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ទូរស័ព្ទ ម៉ាក​OPPO​មួយ​គ្រឿង និង កងដៃប្លាទីន​​១​ ។ ​នគរបាល​បាន​ធ្វើការ​សន្និដ្ឋានទៀត​ថា ករណី​ឃាតកម្មអាច​ផ្តើម​ចេញពី​គំនុំ​ ដែល​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នាចូល​យក​ទៅ​ចាក់​សម្លាប់​ជន​រង​គ្រោះ ហើយ​ឆ្លៀត​យក​សម្ភា​រតែម្តង ។

​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ជា​គំនុំ​រឿង​អ្វីច្បាស់ឡើយ ។​ បច្ចុប្បន្ន សព​ត្រូវ​បានក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ​។

អត្ថបទសរសេរ ដោយ