ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​របស់​ថៃ​កំពុង​រង​ការ​គំរាមកំហែង​ខ្លាំង​ដោយសារ​បញ្ហា​១​នេះ

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​គោលនយោបាយ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ប្រទេស​ថៃ​កំពុង​តែ​ផ្តោត​សំខាន់​លើ​បង្កើន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលករ​មាន​ជំនាញ​ក្នុង​ខេត្ត Rayong, Chon…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​គោលនយោបាយ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់​ប្រទេស​ថៃ​កំពុង​តែ​ផ្តោត​សំខាន់​លើ​បង្កើន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលករ​មាន​ជំនាញ​ក្នុង​ខេត្ត Rayong, Chon Buri, និង Chachoengsao ក្នុង​គម្រោង EEC ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​ថ្មី​ៗ​របស់​ការិយាល័យ EEC បាន​ឲ្យ​ដឹង​ថា​តម្រូវការ​ពលករ​ក្នុង EEC នឹង​ស្មើ​ច្រើន​ជាង ៤៧៥,០០០​នាក់​ទៅ​ទៀត​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ។

យោង​ទៅ​តាម​ការ​ព្យាករណ៍​របស់​ការិយាល័យ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ៦០%​នៃ​ការងារ​ចំនួន ៤៧៥,០០០​កន្លែង​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០២៣ ហើយ​អាច​បំពេញ​បាន​ដោយ​ពលករ​ជំនាញ​ទាប ប៉ុន្តែ ៤០% ទៀត​ត្រូវ​តែ​បំពេញ​ដោយ​ពលករ​ជំនាញ​ខ្ពស់​ដែល​យ៉ាងតិច​ណាស់​ក៏​មាន​បរិញ្ញាប័ត្រ និង​អនុ​បណ្ឌិត​ដែរ ។ ពលករ​ជំនាញ​ខ្ពស់​ទាំងនេះ​ភាគច្រើន​ត្រូវការ​ក្នុង​វិស័យ​ទិន្នន័យ​ដូច​ជា​យានយន្ត​ជំនាន់​ថ្មី និង​វិស័យ AI ជាដើម ។

របាយការណ៍​ខាងលើ​បាន​ព្យាករណ៍​ទៀត​ថា វិស័យ​ទិន្នន័យ​នឹង​ត្រូវការ​ហ្វឹកហាត់​ពលករ​ថ្មី​ៗ​ប្រមាណ ១១៦,០០០​នាក់​ដើម្បី​បន្ត​ដំណើរការ​និង​លូតលាស់ ខណៈ​ដែល​ផ្នែក​យានយន្ត​ជំនាន់​ក្រោយ ត្រូវការ ៥៨,០០០​នាក់ និង​វិស័យ AI ត្រូវការ ៥៣,០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ ។

លោក Apichart Thongyou ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់ EEC (EECHDC) បាន​ឲ្យ​ដឹង​ថា «​វិនិយោគិន​កាន់តែ​ច្រើន​ក្នុង EEC កំពុង​តែ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​ត្រូវការ​កម្រិត​ចំណេះដឹង​ដើម្បី​ដំណើរការ​បាន​» ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ការិយាល័យ EEC បាន​បង្កើត EECHDC កាលពី​ឆ្នាំ​មុន​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ហ្វឹកហាត់​ពលករ​មាន​ជំនាញ​បន្ថែម​ដើម្បី​ជួបនឹង​តម្រូវការ​ក្នុង​ខេត្ត​ទាំង​បី​ខាងលើ ។ មក​ដល់​បច្ចុប្បន្ន​នេះ លោក Apichart បាន​និយាយ​ថា អាណាព្យាបាល​ថៃ​ភាគច្រើន​នៅ​តែ​មើលងាយ​ការ​អប់រំ​ជំនាញ​ជីវៈ ហើយ​មាន​មនុស្ស​ជា​ច្រើន​គិត​ថា​វា​ជា​ការងារ​ដែល​កខ្វក់ ពិបាក និង​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ