ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួយបារម្ភ​ចំពោះ​ការ​កើន​ខ្ពស់​នៃ​ប្រេង​ស្តុក​​ពិភពលោក

4 ឆ្នាំ មុន

បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម កាលពី​ថ្ងៃ​ទី​១៩​ឧសភា បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​កើន​ខ្ពស់​នៃ​ប្រេង​ស្តុក​ពិភពលោក ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា​OPEC ដែល​នា​ពេល​នោះ​ប្រទេស​ទាំងនេះ បាន​អះអាង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​ដល់ទី​ផ្សារ​ប្រេង ទោះ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។…

បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម កាលពី​ថ្ងៃ​ទី​១៩​ឧសភា បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​កើន​ខ្ពស់​នៃ​ប្រេង​ស្តុក​ពិភពលោក ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា​OPEC ដែល​នា​ពេល​នោះ​ប្រទេស​ទាំងនេះ បាន​អះអាង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​ដល់ទី​ផ្សារ​ប្រេង ទោះ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។

រដ្ឋមន្ត្រី​ថាមពល​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​KHALED AL-FALEH ថ្លែង​នៅ​ទីក្រុង​JEDDAH ជា​កន្លែង​ប្រជុំ​របស់​ប្រទេស​សំខាន់​ៗ​ជា​សមាជិក​OPEC និង​បណ្ដា​អ្នក​ផលិត​ប្រេង​ចម្បង​ៗ​ក្នុង​នោះ​មាន​រុ​ស្ស៊ី​ថា យើង​ពិនិត្យ​ឃើញ​ពី​ការ​កើន​ខ្ពស់​នៃ​ប្រេង​ស្តុក​។ ក្នុង​ចំណោម​ពួក​យើង​ពុំ​មាន​នរណា​មួយ​ចង់​ឲ្យ​ប្រេង​ស្តុក មានការ​កើន​ខ្ពស់​ជា​ថ្មី​ឡើយ យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​។ លោក​ចង់​និយាយ​សំដៅ​ដល់​សភាព​ការណ៍​កាលពី​ដំណាច់ឆ្នាំ​២០១៨ ដែល​ប្រេង​ស្តុក​មាន​ខ្ពស់​នាំ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​។

លោក​AL-FALEH បន្ត​ថា បណ្ដា​ប្រទេស​ផលិត​ប្រេង​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន្ទ លើ​ឆន្ទៈ​បន្ត​ធ្វើការ​ដើម្បី​ឲ្យ​មាន​ស្ថេ​រ​ភាព រវាង​ការ​ផ្គត់ផ្គង់​និង​សេចក្ដី​ត្រូវការ​។

ជា​សមាជិក​OPEC​ដែរ​ប្រទេស​អុី​រ៉​ង់​ដែល​រង​ការ​ដាក់​ទ​ណ្ដ​កម្ម​ខ្លាំង​បំផុត​ពី​សំណាក់​សហរដ្ឋអាមេរិក​ពិសេស​លើ​ការ​នាំ​ប្រេង​ចេញ ពុំ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​ឡើយ​។ អុី​រ៉​ង់​ជា​គូប្រជែង​សំខាន់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​បាន​ប្រទេស​នេះ​ច​ង្អុ​រ​មុខ ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​ទីតាំង​ប្រេង​របស់​គេ ដែល​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន គាំទ្រ​ដោយ​ក្រុង​តេ​ហេ​រ៉​ង់​។ ការ​វាយប្រហារ​ទាំងនេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​អំពើ​ធ្វើ​វិច្ឆេទកម្ម ពុំ​មាន​អ្នក​ប្រកាស​ទទួលខុសត្រូវ​ក្នុង​ឈូង​សមុទ្រ ដែល​ក៏​បណ្ដាល​ឲ្យ នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​២​គ្រឿង​រង​ការ​ប៉ះពាល់​ដែរ​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ ពេល​បញ្ចប់​កិច្ចប្រជុំ បណ្ដា​ប្រទេស​ជា​សមាជិក​OPEC​បាន​សម្ដែង​ការ​គោរព ចំពោះ​ការ​រិ​ត​ត្បិត​ផលិតកម្ម​ប្រេង ដែល​សម្រេច​នា​ឆ្នាំ​នេះ ក្នុង​កម្រិត​១,២​លាន​ធុង​ក្នុង​១​ថ្ងៃ​ចាប់តាំងពី​ខែមករា​មក​។

យោង​តាម​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ថា ទោះ​មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ប្រេង​ចេញ របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដោយសារ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​នេះ និង​របស់​អុី​រ៉​ង់​ដោយសារ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ព្រមទាំង​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​OPEC​ក្ដី ក៏​ប្រេង​ឆៅ​ស្តុក​ពិភពលោក​នៅ​តែ​បន្ត​កើន​ខ្ពស់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ