ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដឹក​ជញ្ជូន​វៀតណាម​ជួប​ឧបសគ្គ​ព្រោះតែ​ហេដ្ឋារចនាសម្ព័ន្ធ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អនុប្រធាន Tran Thanh Hai នៃ​នាយកដ្ឋាន​នាំ​ចេញ​នាំ​ចូល​ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News…

ប្រទេស​វៀតណាម ៖ អនុប្រធាន Tran Thanh Hai នៃ​នាយកដ្ឋាន​នាំ​ចេញ​នាំ​ចូល​ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News ដែល​បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី ១៨​ខែឧសភា​ថា ភាព​ទន់ខ្សោយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ចំណាយ​ច្រើន​លើ​ការ​ដឹក​ជញ្ជូន​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​វៀតណាម​។

លោក Hai បាន​និយាយ​ថា “​វៀតណាម​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន​ព្រោះតែ​សកម្ម​ភាព​នាំ​ចេញ​និង​នាំ​ចូល​ដ៏​សកម្ម​។ ដោយ​មា​នទី​តាំងនៅ​កណ្តាល​អាស៊ី​អាគ្នេយ៍ និង​មាន​ឆ្នេរសមុទ្រ​ប្រមាណ ៣​ពាន់​គីឡូម៉ែត្រ វៀតណាម​អាច​ដើរតួរ​ជា​ចំណត​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មក​ពី​ប្រទេស​ដ​ទស​ក្នុង​តំបន់​និង​ពិភពលោក ”​។

លោក​បាន​បន្ថែម​ថា វិស័យ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​វៀតណាម​បាន​មើលឃើញ​ការ​អភិវឌ្ឍន៍​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ដោយ​មាន​អត្រា​លូតលាស់​ប្រចាំឆ្នាំ​រវាង​ពី ១៣​ទៅ​១៥%​ផង​ដែរ​។ ប៉ុន្តែ​លោក​បាន​បន្ត​ថា ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អាកាសចរណ៍​ទន់ជ្រាយ​គឺជា​ឧបសគ្គ​ដ៏​ធំ​ជាងគេ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​បើ​ទោះជា​មានការ​អភិវឌ្ឍន៍​ពិតមែន​ក្តី​។

លើស​ពី​នេះ​ទៅ​ទៀត ភាព​ប្រកួតប្រជែង​ក្នុង​ចំណោម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​ទន់ខ្សោយ​នៅឡើយ​។ យោង​ទៅ​តាម​សមាគម​ន៍​ដឹក​ជញ្ជូន​វៀតណាម (VLA) បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​មាន ៤​ពាន់​អាជីវកម្ម​ក្នុង​វិស័យ​ដឹក​ជញ្ជូន ប៉ុន្តែ​ភាគច្រើន​គឺជា​ក្រុមហ៊ុន​ធន​តូច​និង​មធ្យម​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ក៏​ខ្វះ​បុគ្គលិក​ដែល​មាន​ជំនាញ​ខ្ពស់​ផង​ដែរ​ព្រោះ​វិស័យ​នេះ​មិន​មានការ​អប់រំ​និង​ហ្វឹកហាត់​ច្រើន​ឡើយ​។

លោក Nguyen Tuong ដែល​ជា​អនុ​អគ្គលេខាធិកា​របស់ VLA បាន​និយាយ​ថា ក្រៅពី​អនុវត្ត​គោលនយោបាយ​សម្រាប់​វិស័យ​នេះ​ហើយ ក្រសួង​នានា​គួរតែ​ព្យាយាម​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ផងដែរ​។

ដើម្បី​ទាក់ទាញ​ការ​វិនិយោគ លោក Tuong បាន​និយាយ​ថា សហគ្រាស​គួរតែ​ធ្វើ​ឲ្យ​សេវាកម្ម​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ការ​ចំណាយ​។ ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន​បាន​សម្រេចចិត្ត​ធ្វើការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ