ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០​ឧសភា នៅ​តែ​ដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​ទោះ​មាន​រយៈពេល​៤០​ឆ្នាំ​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​រយៈពេល​៤០​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (​របប​ប៉ុ​ល​ពត​) ដែល​បង្ក​វិនាស​សកម្ម​យ៉ាង​សាហាវឃោរឃៅ​ព្រៃផ្សៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និរាស​ព្រាត់ប្រាស់​បែកបាក់​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ព្រាត់កូន…

រាជធានី​ភ្នំពេញ ៖ មាន​រយៈពេល​៤០​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (​របប​ប៉ុ​ល​ពត​) ដែល​បង្ក​វិនាស​សកម្ម​យ៉ាង​សាហាវឃោរឃៅ​ព្រៃផ្សៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និរាស​ព្រាត់ប្រាស់​បែកបាក់​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី បង​ព្រាត់​ប្អូន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ទោះជា​មាន​រយៈពេល​យូ​យ៉ាងនេះ​ក្តី តែបើ​យើង​នឹកគិត ហើយ​គ្រាន់តែ​បិទ​ភ្នែក​ស្រ​ម៉ៃ​បន្តិច​នោះ យើង​នឹកឃើញ​ភ្លាម​ហាក់​នៅ​នឹង​ភ្នែក​ស្រស់​ៗ​នូវ​ភាព​ឈឺចាប់​ទាំងនោះ គឺ​នៅ​តែ​ដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​តែ​ម្តង ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៩​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ដោយ​មានការ​រៀបចំ​ពី​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​រំលឹក វិញ្ញាណក្ខន្ធ ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ស្ថិត​ក្នុង​សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ពិធី​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​មហាជន​ចូលរួម​រាប់​ពាន់​នាក់ ។

ដោយ​មានការ​អាន​វិយោគកថា ព្រមទាំង​សំដែង​ឈុត​ឆាក​សង្ខេប​ខ្លី​ៗ​ពី​ប្រវត្តិ​ខ្លះ​ៗ នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ដោយ​ក្រុម​សិល្បៈ​នៃ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​២០៧​អង្គ​ផង​ដែរ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​ជន​ស្លូតត្រង់​ចំនួន​៨៩៨៥​នាក់ ដែល​ត្រូវ​បាន​ពួក​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត យក​មក​សំលាប់​នៅ​ជើងឯក​នេះ ។

២០​ឧសភា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​ចាំ​ទុក​មិន​អាច​បំភ្លេច​បាន​នូវ​សម័យកាល​នរក​អ​វចី​ដែល​បាន​កើតឡើង​ហាក់​នៅ​ស្រស់​ៗ​នៅឡើយ​លើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា អស់​រយៈពេល​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ