ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ​ន សុវណ្ណ​រាជ យ៉ាងម៉េច​ដែ​រឱក សុគន្ធ​កញ្ញា រៀប​ការ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​ពេល​ដែល​ឱ​ក សុ​គ​ន្ឋ​កញ្ញា គ្មាន​លេច​ឭ​ដំណឹង​រៀប​ការ​នោះ រវាង​លោក​ឆ​ន សុ​វ​ណ្ណា​រាជ និង​ឱ​ក សុ​គ​ន្ឋ​កញ្ញា ហាក់​ស្និទ្ធស្នាល​គ្នា​ខ្លាំង ពិសេស​ពេល​សម្តែង…

រាជធានី​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​ពេល​ដែល​ឱ​ក សុ​គ​ន្ឋ​កញ្ញា គ្មាន​លេច​ឭ​ដំណឹង​រៀប​ការ​នោះ រវាង​លោក​ឆ​ន សុ​វ​ណ្ណា​រាជ និង​ឱ​ក សុ​គ​ន្ឋ​កញ្ញា ហាក់​ស្និទ្ធស្នាល​គ្នា​ខ្លាំង ពិសេស​ពេល​សម្តែង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​។ អំឡុង​ពេល​នោះ​អ្នក​ណា​ក៏​គេ​ឆ្ងល់​ថា​ជា​ស្នេហា ឬ​ជា​លក្ខណៈ​មិត្ត​ជិតដិត ។
ពេល​នេះ​ឱ​ក សុគន្ធ​កញ្ញា រៀប​ការ​ទៅ​ហើយ តើ​ឆ​ន សុវណ្ណ​រាជ មាន​អារម្មណ៍​បែប​ណា ?

កន្លង​មក​ឆ​ន សុ​វ​ណ្ណា​រាជ និង​ឱ​ក សុគន្ធ​កញ្ញា ចូល​អារម្មណ៍​សម្តែង​ជាមួយ​គ្នា​ល្អ គឺ​ល្អ​ទាំង​ទឹកមុខ និង​កាយវិការ​សម្តែង ។ ដូច្នេះ​ហើយ​ចេះ​តែ​លេចឮ​ថា​ឆ​ន សុ​វ​ណ្ណា​រាជ ស្រលាញ់​ឱ​ក សុ​គ​ន្ឋ​កញ្ញា ។ អ្នកគាំទ្រ​ខ្លះ​សង្ស័យ​ថា​ពួក​គេ​ជា​គូស្នេហ៍​ក្រៅ​ឆាក ។

អ្វី​ៗ​គឺ​ខុសស្រឡះ ដ្បិត​ឆ​ន សុវណ្ណ​រាជ និង​ឱ​ក សុគន្ធ​កញ្ញា គ្រាន់តែ​ជា​ដៃគូ​ចម្រៀង​លើ​ឆាក ហើយ​ដួង​ចិត្ត​វិញ​បាន​ប្រគល់​ឲ្យ​មនុស្ស​ក្នុង​បេះដូង​ផ្សេង​គ្នា ។ ជាក់ស្តែង​ឱ​ក សុ​គ​ន្ឋ​កញ្ញា​បាន​រៀប​មង្គលការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស យ៉ាង​អធិកអធម ។ ដូច្នេះ​ហើយ​ការ​សង្ស័យ​ព្រោះតែ​ឃើញ​រូបភាព​ស្និទ្ធស្នាល​លើ​ឆាក​សម្តែង​កន្លង​ទៅ​ត្រូវ​បាន​បញ្ចប់ គឺ​អ្នកគាំទ្រ​អស់ចិត្ត​នៅ​ពេល​ដឹង​ការណ៍​ពិត ។

ឆ​ន សុវណ្ណ​រាជ បាន​ចូលរួម​ទាំង​បង្ហាញ​ស្នាមញញឹម​អបអរ​ដៃ​គ​សិល្បៈ​តាំងពី​ថ្ងៃ​សំពះ​ផ្ទឹម ។ សុវណ្ណ​រាជ អបអរសាទរ ដ្បិត​ទម្រាំ​ឆ្លង​ដល់​រូបភាព​សុភមង្គល​នេះ សុ​គ​ន្ឋ​កញ្ញា​ហែល​ឆ្លង​ការងារ​លំបាកលំបិន​ច្រើន។

មង្គលការ​របស់​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា និង​លោក​អុឹ​ង សុខ​លី កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប ប្រកបដោយ​ភាព​សប្បាយ​រីករាយ អធិកអធម។ មិន​ត្រឹមតែ​អ្នក​ដែល​បាន​ចូលរួម​នៅ​ទីនោះ​ទេ សូ​ម្បី​តែ​មហាជន​ទូទៅ​ក៏​មានការ​ចាប់អារម្មណ៍​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ