ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស​ទ្ឋ័​យ៉ាងច្រើន​កុះករ​ធ្វើបុណ្យ​វិសាខបូជា​នៅ​ក្រុង​កំពត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​សង្ឃ​ខេត្ត និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​រៀបចំ​ប្រារ​ព្ឋ​ធ្វើបុណ្យ​វិសាខបូជា ដោយ​មានការ​ចូលរួម​ជា​អធិបតី និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ និង​ថវិកា​ពី​សំណាក់​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តកំពត ៖ មន្ត្រី​សង្ឃ​ខេត្ត និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​រៀបចំ​ប្រារ​ព្ឋ​ធ្វើបុណ្យ​វិសាខបូជា ដោយ​មានការ​ចូលរួម​ជា​អធិបតី និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ និង​ថវិកា​ពី​សំណាក់​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោក​ជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត​, លោក លោក​ជំទាវ ជា​អភិបាលរង​ខេត្ត​, លោក​អភិបាលក្រុង​កំពត​, ថ្នាក់ដឹកនាំ​មេបញ្ជាការ មេបញ្ជាការ​រង​កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រីរាជការ​មន្ទីរ​អង្គភាព​នានា​នៅ​ក្នុង​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពុ​ទ្ឋ​បរិ​ស​ទ័​នៅ​ក្នុង​ខេត្ត​បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ រួម​និង​ព្រះសង្ឃ​និមន្ត​មក​ពី​គ្រប់​វត្ត​ទូ​ទាំង​ខេត្ត សរុប​ចំនួន​៧៧៥​អង្គ ។

កម្មវិធី​បុណ្យ​វិសាខបូជា​នេះ​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​លើ​សួនច្បារ​ដើម​ពោធិ៍ ចំណតរថយន្ត​ថ្មី ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត នឹង​ចាប់ផ្តើម​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ដង្ហែ​ព្រះ​បដិមា ប្រទក្សិណ​បី​ជុំ​នៅ​រង្វង់​មូល​ធុ​រេ​ន​កំពត រួច​ក្បួន​ដង្ហែ​បាន​ធ្វើ​ដំណើរ​មក​កាន់​បរិវេណ​សួនច្បារ​ដើម​ពោធិ៍ រួច​ធ្វើ​បទ​នមស្ការ សម្មាទានសីល ចំរើន​ព្រះ​បរិត្ត និង​និមន្ត​ធម្ម​ក​ធឹ​ក​សំដែង​ធម៌​ទេសនា ដោយ​បកស្រាយ​នូវ​ខ្លឹមសារ​អត្ថន័យ​បុណ្យពិសាខបូជា​ជូន​ជា​សណ្តាប់​ដល់​ពុ​ទ្ឋ​បរិស័ទ អ្នក​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​ដែល​បាន​ចូលរួម​ឲ្យ​បាន​យល់​ពី​ហេតុផល​៤​ចំណុច​នៃ​ថ្ងៃ​បុណ្យ​វិសាខបូជា រួម​មាន​ដូច​ខាងក្រោម​នេះ​ ៖

១-​សុមេធបណ្ឌិត​ទទួល​ការ​ព្យាករណ៍​ពី​ព្រះ​ពុ​ទ្ឋ​អង្គ​ព្រះ​នាម​ទីប​ង័ករ ២-​ព្រះ​ពុ​ទ្ឋ​អង្គ​ទ្រង់​ប្រ​សូត្រ ៣-​ព្រះ​ពុ​ទ្ឋ​អង្គ​ទ្រង់​ត្រាស់​ដឹង ៤-​ព្រះ​ពុ​ទ្ឋ​អង្គ​ទ្រង់​បរិ​និ​ព្វា​ន្ត ។ ការ​ប្រារ​ព្ឋ​បុណ្យ​វិសាខបូជា​នេះ មិនមែន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ប៉ុ​ណ្តោះ​ទេ គឺ​នៅ​លើ​ពិភពលោក​ទាំងមូល​ប្រទេស​ដែល​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​គឺ​គេ​ប្រារ​ព្ឋ​ធ្វើ​ដូច​ប្រទេស​កម្ពុ​ជានា​ថ្ងៃនេះ​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​បុណ្យ​វិសាខបូជា​ក៏​បាន​និមន្ត​ព្រះសង្ឃ​រាប់​បាត​ចំនួន​៧៧៥​អង្គជា​កិច្ច​បង្ហើយ​បុណ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ