ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​អេ​ត​ចាយ​មិន​បាន​ឆ្លៀត​លួច​ដែក​ម្ចាស់​តាម​ទាន់​ធ្ងន់​.​ក​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់ ដើរ​រើស​អេ​ត​ចាយ​ពេល​យប់ ហើយ​បាន​ប្រទះ​ឃើញ​ដែក​គ្រោងទ្វារ​បង្អួច និង​ដែក​ជណ្ដើរ​នៅ​មុខ​ផ្ទះ​មួយ​កន្លែង​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញ​គេចខ្លួន ។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ទាន់​ដេញ​តាម​ចាប់​បាន​ម្នាក់​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់ ដើរ​រើស​អេ​ត​ចាយ​ពេល​យប់ ហើយ​បាន​ប្រទះ​ឃើញ​ដែក​គ្រោងទ្វារ​បង្អួច និង​ដែក​ជណ្ដើរ​នៅ​មុខ​ផ្ទះ​មួយ​កន្លែង​ក៏​បាន​ធ្វើ​សកម្មភាព​លួច​ដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញ​គេចខ្លួន ។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ទាន់​ដេញ​តាម​ចាប់​បាន​ម្នាក់​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ​កុយ គក់ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​រើស​អេ​ត​ចាយ​ពេល​យប់ ចំណែក​បក្សពួក​ដែល​រត់​រួច រួម​មាន​១-​ឈ្មោះ​កុយ ញ៉ា​ញ់ អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ២-​ឈ្មោះ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន ។ អ្នក​ទាំង​៣​ស្នាក់​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ចាប់ខ្លួន​ដកហូត​បាន​ម៉ូតូ​ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ ពណ៌​ក្រហម​០១​គ្រឿង មាន​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ជណ្តើរ​ដែក​០១ ដែក​គ្រោងបង្អួច​១​ផ្ទាំង ទ្វារ​ដែក​១​ផ្ទាំង ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ​ហេង ផ​ល្លី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​មាន​គ្នា​០៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ ពណ៌​ក្រហម​០១ គ្រឿង មាន​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ផង​ដើរ​រើស​អេ​ត​ចាយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ជនសង្ស័យ​បាន​ចូល​លួច​ដែក​ខាងលើ ដែល​ទុក​មុខ​ផ្ទះ​ដាក់​លើ​រ៉ឺ​ម៉ក រួច​ដឹក​ចេញ​គេចខ្លួន ។ ប៉ុន្តែ​ខណៈនោះ​ត្រូវ​ទើប​ម្ចាស់​ភ្ញាក់​ទាន់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​មុខ​សាលាក្តី​ខ្មែរក្រហម ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទើប​តាម​ទាន់ ។ បន្ទាប់​មក​បាន​ចាប់ខ្លួន​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ