ផ្តល់តួនាទីដល់ភរិយាជាការលើកទឹកចិត្តធំបំផុត
សុភាពបុរសដែលជាស្វាមីល្អគប្បីដើរតាមលំអានឱវាទពុទ្ធសាសនាដោយផ្តល់ក្តីសន្តោសចំពោះភរិយា៥ចំណុចមានប្រគល់តួនាទីឱ្យនាងគ្រប់គ្រងចាត់ចែងទ្រព្យសម្បត្តិនៅក្នុងផ្ទះផ្តាច់មុខជាដើម ដែលជាការលើកទឹកចិត្តធំបំផុតដល់ភរិយា ។ អត្ថប្រយោជន៍ទាំង៥យ៉ាងដែលនាងគួរទទួលបាននោះគឺៈ១-រាប់អានលើកមុខថាជាភរិយាពេញសិទ្ធិ ២-មិនប្រមាថមាក់ងាយភរិយា ៣-មិនប្រព្រឹត្តកន្លងចិត្តមិនក្បត់ចិត្តភរិយា ៤-ប្រគល់ភាវៈជាធំក្នុងផ្ទះដល់ភរិយាឱ្យពេញសិទ្ធិ ៥-ឱ្យគ្រឿងតុបតែងខ្លួនតាមតម្រូវការ នេះជាកិច្ចត្រូវបំពេញជាស្វាមីល្អ ។…
ចែករំលែកព័តមាននេះ