ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ BIDEN​ ចាត់​ទុក​លោក​ត្រាំ​ជា​មេ​បំបែកបំបាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យុទ្ធសាស្ត្រ​ឃោសនា​របស់​លោក​JOE BIDEN ដែល​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​សម្រាប់​ពេល​នេះ​ថា ជា​អ្នកមាន​ប្រៀប បាន​ខិតខំ​ពង្រឹង​ការ​គាំទ្រ​របស់​លោក ក្នុង​ចំណោម​ពួក​អ្នក​ប្រជា​ធិបតេយ្យ​និយម​កណ្ដាល និង​ពួក​អ្នក​ដែល​មាន​ចេតនា​រារាំង​លោក​ដូ​ណា​ល់​ត្រាំ​កុំ​ឲ្យ​ជាប់​ឆ្នោត​ជា​ថ្មី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ យុទ្ធសាស្ត្រ​ឃោសនា​របស់​លោក​JOE BIDEN ដែល​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​សម្រាប់​ពេល​នេះ​ថា ជា​អ្នកមាន​ប្រៀប បាន​ខិតខំ​ពង្រឹង​ការ​គាំទ្រ​របស់​លោក ក្នុង​ចំណោម​ពួក​អ្នក​ប្រជា​ធិបតេយ្យ​និយម​កណ្ដាល និង​ពួក​អ្នក​ដែល​មាន​ចេតនា​រារាំង​លោក​ដូ​ណា​ល់​ត្រាំ​កុំ​ឲ្យ​ជាប់​ឆ្នោត​ជា​ថ្មី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក នា​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

ខណៈ​សល់​ពេល​៨​ខែ​ទៀត​ដល់​ពេល​ចាប់ផ្ដើម​បោះ​ឆ្នោត​សម្រាំង សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី តតាំង​ជាមួយ​លោក​ត្រាំ លោក​JOE BIDEN​អនុ​ប្រធានាធិបតី​របស់​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ដែល​ឈរ​ជា​បេក្ខជន​សម្រាប់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប​ដែរ កាលពី​ថ្ងៃ​ទី​១៨​ឧសភា បាន​វាយប្រហារ​ដោយ​ផ្ទាល់​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ ដោយ​ហៅ​លោក​ត្រាំ​ថា ជា​មេ​បំបែក​បំបាក់​ធំ​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ជន​បិសាច​និង​ជន​ផ្ដាច់​ការ​អាក្រក់​ទាំងឡាយ​។

លោក​BIDEN​អាយុ​៧៦​ឆ្នាំ ក្នុង​មហា​មី​ទ្ទីង​ឃោសនា​ដំបូង​របស់​លោក នៅ​រដ្ឋ​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​លើក​ឡើង​ថា ប្រទេស​កំពុង​ជួប​ប្រទះ​ការ​បែកបាក់ ការ​វាយប្រហារ​គ្នា​ទាំង​ទទឹងទិស​និង​ឥរិយាបថរ​ឡិចរ​ឡក់​ខ្លាំង​បំផុត​។ លោក​ថា​ខ្ញុំ​ដឹង​ថា​លោក​ប្រធានាធិបតី​ត្រាំ ចូល​ចិត្ត​និយាយ​ពី​ក្រេ​ឌី​តនៃ​សេដ្ឋកិច្ច​ដែល​ខុស​ពី​ការ​ពិត​។ ប្រធានាធិបតី​ទទួល​បានការ​កែ​លម្អ សេដ្ឋកិច្ច​ពី​រដ្ឋការ​អូ​ប៉ា​ម៉ា​-BIDEN ដែល​បន្សល់​ទុក​ឲ្យ​លោក តែ​ខិតខំ​និយាយ​ពី​ស្នាដៃ​របស់​ខ្លួន​។ រូប​លោក​តាម​ពិតជា​ប្រមុខ​មេ​បំបែកបំបាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ