ជនបរទេស​ម្នាក់​កំពុង​តែ​ចុច​ទូរស័ព្ទ​សុខ​ៗ​ស្រាប់តែ​ផ្អើល​ពេញ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​តាម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ហើយ​បំរុង​រត់គេច​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ឃាត់ខ្លួន​បាន​ម្នាក់ ហើយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១១៨ នៅ​ចំណុច​មាត់ទន្លេ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​នេះ មាន​ជនជាតិ​បរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ដើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​ដើរ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ម្នាក់ មានឈ្មោះ​សេង រតនៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​រង្វង់​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​ម្នាក់​ទៀត​មានឈ្មោះ​អា ម៉ា​ប់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ម៉ាក​ហុងដាឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៦ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងរួច​ឆ្លៀតឱកាស​ជន​រង​គ្រោះ​កំពុង​តែ​ចុច​ទូរស័ព្ទ​ដៃ​ក៏​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​មិន​បាន​សម្រេច ហើយ​បំរុង​នឹង​បើក​រត់គេច​ខ្លួន សំណាងល្អ​ហើយ​ដែល​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ កំពុង​តែ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ក៏​ប្រដេញ​ចាប់​តាម​ពីក្រោយ​ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ស្លុ​ន​ស្លោ​ពេក​ក៏​ជិះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 330 បណ្តាល​អោយ​ដួល ហើយ​រួចខ្លួន​ម្នាក់​នឹង​ម្នាក់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ។

ក្រោយមក​ក៏​ជនសង្ស័យ​មានឈ្មោះ​ដូច​ខាងលើ​នេះ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជាមួយ​មិត្តភក្តិ​បាន​ចេញ​មក​ពី​ម្តុំ​គីឡូ​លេខ​៧ ចេញពីផ្ទះ​ម្តាយធម៌ ហើយ​គោលបំនង​ជិះ​ទៅ​ផឹកស្រា​ក្រឡុក​នៅ​ម្តុំ​ក្រោយ​វាំង លុះ​ពេល​ដែល​កើតហេតុ​ក៏​មិត្តភក្តិ​ម្នាក់​បបួល​អោយ​ឆក់​ទូរស័ព្ទ​ដៃ ប៉ុន្តែ​ខ្លួន​អត់​ដឹង​ថា អ្នក​ឌុ​ប​ឆក់​នោះ​ទេ ។​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជនជាតិ​បរទេស​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​១ ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ