ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ផ្ទុះ​សង្គ្រាម​រវាង២ប្រទេស នៅ​​តែ​មាន​កម្រិតខ្ពស់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ តំណាង​របស់​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៧​ ឧសភា​ ក្នុង​សភា​ថា កងទ័ព​អុី​រ៉​ង់​អាច​វាយ​ពន្លិច​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ដែល​មាន​វត្តមាន​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​ស្រួល​។ ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិន​តោន ​និង​ក្រុង​តេ​ហេ​រ៉​ង់​បាន​ឡើង​ខ្ពស់ ចាប់តាំងពី​មាន​សកម្មភាព​វិច្ឆេទកម្ម​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ តំណាង​របស់​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៧​ ឧសភា​ ក្នុង​សភា​ថា កងទ័ព​អុី​រ៉​ង់​អាច​វាយ​ពន្លិច​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក ដែល​មាន​វត្តមាន​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​ស្រួល​។

ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិន​តោន ​និង​ក្រុង​តេ​ហេ​រ៉​ង់​បាន​ឡើង​ខ្ពស់ ចាប់តាំងពី​មាន​សកម្មភាព​វិច្ឆេទកម្ម​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ប្រឆាំង​នាវា​៤​គ្រឿងក្នុង​ដែនទឹក​នៃ​ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​មក​។ ទាហាន​អា​មេ​រិ​ក​៥២០០​នាក់​ដែល​មាន​វត្ត​មាននៅ​អុី​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​១៤​ ឧសភា ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន ហើយ​ក្រសួងការបរទេស​អា​មេ​រិ​ក​បន្ទាប់​ពី​នេះ បាន​ហៅ​បុគ្គលិក​ការទូត​ប្រចាំ​ក្រុង​បា​ដា​ដ​និង​ក្រុង​អ័​រ​ប៊ី​ល​មួយ​ផ្នែក​ឲ្យ​ទៅ​ស្រុក​វិញ​។

រួច​នា​ថ្ងៃ​ទី​១២ ​ឧសភា​ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ប្រកាស​ពី​ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS ABRAHAM LINCOLN និង​ក្រុម​នាវា​របស់​ខ្លួន​ទៅ​កាន់​តំបន់​នោះ ដោយ​លើក​ពី​ការ​គំរាមកំហែង​របស់​អុី​រ៉​ង់ ដែល​ក្រុង​តេ​ហេ​រ៉​ង់​ចាត់​ទុក​ថា នោះ​ជា​សង្គ្រាមចិត្តសាស្ត្រ​មួយ​។

លោក​MOHAMMAD SALEH JOKAR នាយទាហានជាន់ខ្ពស់​ម្នាក់​របស់​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់​ថ្លែង​ថា ទោះជា​មួយ​បណ្ដា​មី​ស៊ី​ល​រយៈ​ខ្លី​របស់​យើង​ក៏​អាច​បាញ់​បាន​ដោយ​ស្រួល ដល់​បណ្ដា​នាវាចម្បាំង​អា​មេ​រិ​ក​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ដែរ​។ អា​មេ​រិ​ក​ពុំ​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ដើម្បី​ធ្វើសង្គ្រាម​ថ្មី​មួយ​ឡើយ រួច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក បើ​និយាយ​ពី​ការងារ​និង​បណ្ដា​លក្ខខណ្ឌ​សង្គម​។ ចំណែក​ឧត្ដម​សេនីយ៍ ABDOLRAHIM MOUSSAVI នាយសេនាធិការ​កងទ័ព​អុី​រ៉​ង់​សន្យា​ថា ប្រសិនបើ​សត្រូវ​ប្រព្រឹត្ត​ការ​ខុសឆ្គង​មួយ​ក្នុង​ការ​គណនា ឬ​ការ​ខុសឆ្គង​ខាង​យុទ្ធសាស្ត្រ​មួយ នោះ​គេ​នឹង​មានការ​សោកស្ដាយ​ជាក់​ជា​មិន​ខាន​។

ខណៈ​បណ្ដា​ឧត្ដមសេនីយ៍​លើក​ពី​ការ​គំរាមកំហែង ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ​របស់​សភា​អុី​រ៉​ង់ លោក ​HESHMATOLLAH FALAHATPISHEH បាន​ស្នើ​តាម​TWITTER ឲ្យ​បើក​ការិយាល័យ​ក្រហម​មួយ យក​លំនាំ​តាម​ទូរ​សព្ទ័​ក្រហម​នៃ​សម័យ​សង្គ្រាមត្រជាក់ ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​។

បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក បាន​ធ្វើ​ឲ្យ​ផលិតកម្ម​ប្រេងកាត​អុី​រ៉​ង់​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៥០០.០០០​ធុង​ក្នុង​១​ថ្ងៃ អាច​តិច​ជាង​នេះ​ផង ខណៈ​ផលិតកម្ម​ប្រេង​នោះ​មាន​ដល់​១​លាន​ធុង​កាលពី​ខែមេសា​ឆ្នាំ​២០១៨ មុន​ការ​ដកថយ​បន្តិច​របស់​អា​មេ​រិ​ក ពី​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន​ស្ដី​ពី​នុយក្លេអ៊ែរ​អុី​រ៉​ង់​។

ទោះបី​យ៉ាងណា​រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១៦​ឧសភា បាន​បដិសេធ​សេនា​រី​យ៉ូ​នៃ​ជម្លោះ​ដោយ​អាវុធ​មួយ ខណៈ​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​បន្ត​ធ្លាក់​ចុះ​ដុនដាប ហើយ​នាយសេនាធិការ​កងទ័ព​អុី​រ៉​ង់​បង្កើន​ការ​គំរាមកំហែង​។ ក្នុង​ពេល​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ចិន រដ្ឋមន្ត្រី​រូប​នោះ លោក​MOHAMMAD JAVAD ZARIF​ ថ្លែង​ថា នឹង​ពុំ​មាន​សង្គ្រាម​ឡើយ ព្រោះ​យើង​ពុំ​ចង់បាន​និង​ពីព្រោះ​គ្មាន​នរណា​ម្នាក់​មានគំនិត​ឬ​ការ​ស្រមៃ​ថា អាច​ប៉ះ​ជាមួយ​អុី​រ៉​ង់​ក្នុង​តំបន់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ