ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកសារព័ត៌មាន…ឡាយ​បង្ហោះ​​រឿង​លែង​ទទួលស្គាល់​ប្រពន្ធ​ខ្លួន​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកជួន ប៊ុនធឿន អគ្គនាយកភ្នាក់ងារ​សារព័ត៌មានសង្គម TNB និងជាសមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌជ្រោយចង្វា បានឡាយបង្ហោះព័ត៌មាន​ជា​សាធារណៈប្រកាសមិន​ទទួល​ស្គាល់​ជា​ប្រពន្ធ​ទៀត ហើយនឹង​ប្តឹង​​ទៅ​​សាលា​ដំបូង​​រាជ​​ធាន​ី​​ភ្នំពេញ​ ដើម្បី​សុំ​លែងល​ះ…

រាជធានីភ្នំពេញ ៖ លោកជួន ប៊ុនធឿន អគ្គនាយកភ្នាក់ងារ​សារព័ត៌មានសង្គម TNB និងជាសមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌជ្រោយចង្វា បានឡាយបង្ហោះព័ត៌មាន​ជា​សាធារណៈប្រកាសមិន​ទទួល​ស្គាល់​ជា​ប្រពន្ធ​ទៀត ហើយនឹង​ប្តឹង​​ទៅ​​សាលា​ដំបូង​​រាជ​​ធាន​ី​​ភ្នំពេញ​ ដើម្បី​សុំ​លែងល​ះ ប្រពន្ធ​ថែម​ទៀត​ផង​ ។ ការ​ឡាយបង្ហោះ​ព័ត៌មាន​​តាម​បណ្តាញ​សង្គម​នេ​ះ​ កាលពី​រសៀលថ្ងៃ​ទី​១៩ ​ខែឧសភា បន្ទាប់​​ពី​​បែកធ្លាយរឿងរថយន្តតា​កូ​ម៉ា​មួយគ្រឿង​ ដែល​​គាត់​ប្រកាសនិង​ប្តឹងសមត្ថកិច្ចថា «បាត់» តាម​ពិត ប្រពន្ធរបស់​គាត់​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​មានឈ្មោះជា​កម្ម​​សិទ្ធិ​ បាន​លួច​យក​ទៅ​លក់ ។

គួរ​បញ្ជាក់​ថា រថយន្ត​ម៉ាក​តូ​យ៉ូ​តាមួយ​គ្រឿង ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ​២AN.០០៩០ ដែល​ជា​អំណោយរបស់លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ ជ្រោយចង្វា ត្រូវ​បាន​ចោរ​លួច បាត់​​និង​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០១៩ ។​ បន្ទាប់​ពី​បាត់​រថយន្តជាទី​ស្រឡាញ់លោក ជួន​ ប៊ុ​នរឿ​ន ហៅ​ប៊ុ​នរឿង ប្រុស​ស្អាត់​ជ្រោយ​​ចង្វា ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កង​រាជ​អាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដើម្បី​អោយ​ជួយ​​ស្រាវជ្រាវ ព្រមទាំង​ប្រកាសនិង​ផ្សាយព័ត៌​មាន​តាម​បណ្តាញ​សង្គម និងសារព័ត៌មាន
TNB ។

​អ្វី​ដែល​មិន​នឹកស្មាន​ដល់​ បន្ទាប់ពី​មានការ​ផ្សាយ​និង​បង្ហោះ​ព័ត៌មាន ស្រាប់តែមាន​ព័ត៌មាន​ថា រថយន្ត​នោះ​មិនមែន​ត្រូវ​ចោរលួច​ទេ គឺ​ឈ្មោះ រ័ត្ន អា​រី​យ៉ា ដែល​ជា​ភរិយា ជា​អ្នក​លួច​យកទៅ​​លក់​ស្មោះ​ ព្រោះរថយន្ត​នោះ បាន​ធ្វើ​ប័ណ្ណ​សម្គាល់​​​យានយន្ត​(​កាត​គ្រី​)​ដាក់​ឈ្មោះ​ប្រពន្ធ ​។ តាម​ការ​ឡាយ​ព័ត៌មាន​របស់​លោក​ ជួន ប៊ុន​​រឿ​ន​ បានឱ្យ​​ដឹង​ថា រយៈ​ពេល២​ថ្ងៃមក​ហើយ ដែល​លោក​មិន​បាន​ដេក​នោះ​ទេ បន្ទាប់​ពី​រថយន្ត ដែល​ជា​អំណោយ​របស់​លោក ​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វាឱ្យ​សម្រាប់​ជិះបម្រើ​ការ​មនុស្សធម៌ នោះ​ត្រូវ​បាន​ចោរលួច ។

លោក ប៊ុ​ន រឿ​ន ក៏បាន​ឱ្យ​​ដឹង​ទៀត​ថា កាលពី​រសៀលថ្ងៃ​ទី​១៦ ខែឧសភា រថយន្ត​នោះ ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ជិះយក​ទៅ​កក់សក់ ហើយ​ទៅ​បាត់​ ។ នៅ​វេលា​ម៉ោង​ប្រមាណ​៥​គាត់​ក៏បាន​ទូរស័ព្ទ​ទៅប្រពន្ធ​ប្រាប់​ថា​ ចូល​ផ្សារ​ទិញ​ម្ហូប ហើយក្រោយមកម៉ោង​ប្រមាណ​៦​ថា យក​រថយន្ត​មក​ទុក​សាលា​ខណ្ឌ ហើយបាត់​រហូត ទាក់ទង​ក៏មិន​ចូល​ដោយ​ស្មានថា ទៅ​លេង​ផ្ទះ​បងប្អូន​ ។ ​

ពេលទៅ​រក​រថយន្ត​ជិះ ក៏បាន​ផ្អើលថា​ បាត់​រថយន្ត ហើយក៏បាន​ទៅ​ប្តឹងកងរាជអាវុធហត្ថ​ខណ្ឌ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ព្រមទាំង​ផ្សព្វផ្សាយ តាម​បណ្តាញសារព័ត៌មាន ហើយលោក​មាន​សង្ឃឹមថា ចោរ​រត់​មិន​រួច​នោះ​ទេ ។​ លុះ​ម៉ោង​ប្រមាណ​៧​ទៅ​៨​យប់​ថ្ងៃ​ទី​១៨​ ខែឧសភា មាន​ទូរស័ព្ទ​មកថា រថយន្ត​នោះត្រូវ​បាន​ឈ្មោះ រ័ត្ន អា​រី​យ៉ា ដែល​ជា​ម្ចាស់​ដើម​យក​មក​លក់ លោកក៏​ភ្ញាក់​ដូច​​ធ្លាក់​ថ្លើម​ ។ ​លោក​បញ្ជាក់​ថា រថយន្ត​នោះត ្រូវ​បាន​លោក​ ឃ្លាំង ហួត ទិញ​ឱ្យ​ ដើម្បី​បម្រើ​ក្នុង​មូលដ្ឋាន​និង​ការងារមនុស្ស​ធម៌ ។

​នៅ​ក្នុង​ការ​កាត់ឈ្មោះលោក​ថា​​ បាន​ដាក់​ឈ្មោះ​​ប្រពន្ធ​ខ្ញុំ​ទាំងអស់ ព្រោះ​របស់របរដែល​គាត់​​ទិញ​ ដាក់​ឈ្មោះប្រពន្ធ​ទាំងអស់​ ។ ​មុន​ដំបូង​ មិន​ជឿ​នោះ​ទេ តែ​ក្រោយមក​ក៏បាន​ទទួល​​ឯកសារ​ជា​បន្តបន្ទាប់ទើប​ច្បាស់​ថា ប្រពន្ធ​ជា​អ្នកលក់​រថយន្ត ដោយ​​មាន​ឯក​សារ​​ទិញ​​លក់​ត្រឹមត្រូវ ដោយ​រថយន្ត​ទិញ​ក្នុង​តម្លៃ​១៨.៥០០ដុល្លារ លក់​បាន​១៦.៨០០​ដុល្លារ​ ។ ​នេះ​ជា​មេរៀន មួយ​សម្រាប់​បងប្អូន ។ លោក ជួន ប៊ុ​នរឿន ក៏បាន​ឱ្យ​​ដឹង​ទៀត​ថា ពេល​នោះ ខ្ញុំ​សោក​ស្តាយ​​ដែល​បាត់​ឡាន​ជាទី​ស្រឡាញ់​ ដែល​មេ​ទិញ​ឱ្យ​សម្រាប់​បម្រើ​​ការងារ​មនុស្សធម៌ ហើយសោកស្តាយ ដែល​មិន​បាន​បំពេញ​កាតព្វកិច្ចដែល​ខ្វះខាត​ ។

លោក​ ជួន ប៊ុ​នរឿ​ន ក៏បាន​ប្រកាស​មិនទទួល​ស្គាល់​ប្រពន្ធ​ខ្ញុំ ​ឈ្មោះ​ រ័​ត្ន អា​រី​យ៉ា​ទៀត ហើយសុំ​ប្តឹងទៅ​តុលាការ​ ដើម្បី​លែងលះ​ ។ លោក​ថា​ ​មិន​អស់ចិត្ត​មិន​ដែល​ឈ្លោះ​គ្នា​សោះ សូម​ជួន​ពរ​ឱ្យ​មាន​សេច​ក្កី​សុខ ។​ លោក​បញ្ជាក់​ថា ពេល​នោះ លោក​បន្សល់​ទុក​នូវ​សោ​ដនា​កម្ម និង​ការ​ឈឺចាប់ និង​ទ្រព្យសម្បត្តិ​មហាសាល​របស់ខ្ញុំ​គឺ​កូន​៤​នាក់ ម្តាយក្មេក ចាស់ជរា និង​បំណុល​ធានា​គារ​ ព្រមទាំង​លុយ នៅ​ក្នុង​ហោ​ប៉ៅ​១.៧០០​លុយ​ខ្មែរ ។​ ចំណែក​ប្រពន្ធ​ខ្ញុំប្រមូល​លុយ​យក​ទៅ​អស់​រួម​មាន​លុយ​លក់​រថយន្ត​, មាសប្រមាណ​៧​ទៅ​៨​តម្លឹង ប្លា​ក់​ទី​ន​ប្រមាណ​៣​ទៅ​៤​តម្លឹង សរុបប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ