ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ករណី​កឹ​ម សុខា មក​ពី​យក​ផែនការ​រដ្ឋាភិបាល​អា​មេ​រិ​ក​អនុវត្តន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ជា​ថ្មី​ថា ករណី​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ពន្ធនាគារ​មក​ពី​យក​ផែនការ​រដ្ឋាភិបាល​អា​មេ​រិ​កមក​អុ​នវ​ត្តន៍ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ជា​ថ្មី​ថា ករណី​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ពន្ធនាគារ​មក​ពី​យក​ផែនការ​រដ្ឋាភិបាល​អា​មេ​រិ​កមក​អុ​នវ​ត្តន៍ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ឃុំខ្លួន​លោក​កឹ​ម សុខា ជា​ការ​ខុស​ទាំងស្រុង ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ឧសភា យ៉ាង​ដូច្នេះ​ថា​«​ករណី​កឹ​ម សុខា គ្មាន​អ្នក​ណា​ចោទ​កឹ​ម សុខា​ទេ តែ​កឹ​ម សុខា បាន​បង្ហាញ​ពិរុទ្ធភាព​ដោយ​ខ្លួនឯង​ថា​បាន​យក​ផែនការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មក​អនុវត្ត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា តាម​គម្រូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​បី​ដែល​ជា​បទល្មើស​នាំ​ឲ្យ​តុលាការ​ចាត់​នីតិវិធី​បាន​ស្រប​តាម​ច្បាប់​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​អ៊ូ ចន្ទ​រ័​ត្ម អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​បាន​លើក​យ៉ាង​ដូច្នេះ​ថា ការ​ចោទប្រកាន់​មក​លើ​លោក​កឹ​ម សុខា ថា​ធ្វើ ឬ​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​រដ្ឋាភិបាល​ប្រើ​អំពើ​ហិង្សា​នោះ គឺជា​ការ​មិន​ពិត​ទាល់តែ​សោះ ។ លោក​បន្ត​ថា ការ​ចោទ​នេះ​អាច​ជា​ការ​បំផ្លើស​បន្លំ ឬ​ការ​យល់​ច្រឡំ ឬ​ការ​ចោទ​ច្រឡំ​មនុស្ស ។ ព្រោះ​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​សហគមន៍​អន្តរជាតិ​គេ​បាន​តាមដាន​ទាំង​សកម្មភាព និង​សេចក្តីថ្លែងការណ៍​នានា​របស់​លោក​កឹ​ម​សុខា គឺ​គ្មាន​ទេ​អំពើ​ហិង្សា បដិវត្តន៍​ពណ៌ ផ្តួលរំលំ​រដ្ឋាភិបាល ទាល់តែ​សោះ ។

ផ្ទុយ​ទៅ​វិញ​លោក​កឹ​ម សុខា តែងតែ​ណែនាំ​ទាំង​ផ្ទៃក្នុង​បក្ស​ទាំង​ថ្លែង​ជា​សាធារណៈ ដោយ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា​មិន​ធ្វើ​បដិវត្តន៍​ផ្លាស់​ប្តរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន ស្នើ​សុំ សូម​សាធារណៈជន​តាមដាន​និង​ពិចារណា ។

សូម​ជម្រាប​ថា​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ បន្ទាប់​ពី​បែកធ្លាយ​វិ​ឌី​អូស​ថា លោក​ធ្វើ​តាម​ការ​ផែនការ​របស់​អា​មេ​រិ​ក ។ បច្ចុប្បន្ន​នេះ លោក​កឹ​ម សុខា បាន​កំពុង​ជា​ឃុំ​នៅ​ក្នុងផ្ទះ​ដោយ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ និង​ជួ​ម​មនុស្ស​មួយ​ចំ​នួ​ម​នោះ​ទេ ។ បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ទ​នាគារ​ត្រពាំង​ថ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​អស់​ពេល​ជា​ច្រើន​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ