ថៃហាមសាច់​ជ្រូកពី​កម្ពុជា..តែ​ជ្រូក​​​ថៃ​​ចូល​មកមួ​យថ្ងៃៗ«​​រាប់​រយ​»


ខេត្តបន្ទាយមានជ័យ ៖ ធុងបាស់​ប្លូ​៊​ធូ ត្រូវបាន​ភាគី​ថៃ​ដាក់​នៅ​មាត់ច្រក​តំបន់​ណ​ង​ព្រឺ​ជាប់នឹង​ទឹក​ដី​កម្ពុជា​ច្រក​តំបន់​ម៉ា​ឡៃ ក៏​ដូច​ជា​ច្រក​តំបន់​នានា​និង​ច្រក​អន្តរជាតិ ក្នុង​ខេត្ត​ស្រះ​កែវ​បើកបំពង​សំឡេង​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ហាមនាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ពី​សាច់​ជ្រូក​គ្រប់មុខ​ចូល​ពី​កម្ពុជា ។ ផ្ទុយ​ទៅ​វិញ ជ្រូក​រស់​និងសាច់​ជ្រូក​ថៃ​ក្នុង​១​ថ្ងៃ​ៗ​នាំ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​និង​តំបន់​រាប់រយ​ក្បាល​និង​ទាំង​តោន​ៗ​។

ក្នុង​សំឡេង​ផ្សព្វផ្សាយ​នោះ អាជ្ញាធរ​ថៃ​បានប្រកាស​ថា «​សេចក្តីជូនដំណឹង បងប្អូន​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ ហាម​នាំ​ចូល​សាច់ជ្រូក​គ្រប់មុខ​ដូច​ជា ណែម សាច់ក្រក ប្រហិត​ឬ​សាច់​ប្រឡាក់​ជា​ដាច់​ខាត​។ បើ​ត្រួតពិនិត្យ​ឃើញមាន​សាច់​ហាមឃាត់​ខាងលើ នឹង​ចាប់​ដាក់គុក​ចំនួន​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​មិន​ក្រោម​ពី​២​សែន​បាត​» ។

ក្នុង​ការ​ប្រកាស​នេះ​គឺ​គេ​សំអាង​ថា ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​សាច់​ជ្រូក ដែល​មានការ​ឆ្លង​មេរោគ​នៅ​កម្ពុជា​ពេល​នេះ​មិន​ឲ្យ​មេរោគ​នេះ​ឆ្លង​ចូល​ទៅ​ប្រទេស​របស់​គេ ។ សេចក្តី​ប្រកាស​បន្ត​ថា បើ​លោក​អ្នក​នាំ​ផលិតផល​ទាំង​អស់នោះ​ទៅ​ជាមួយ ត្រូវ​យក​ទៅ​ដាក់​កន្លែង​ដែល​សមត្ថកិច្ច​របស់​គេ​ត្រៀមទុក​ឲ្យ ។

ការ​ប្រកាស​របស់​អាជ្ញាធរ​ថៃ​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​បន្ទាត់​ព្រំដែន សម្តែង​ប្រតិកម្ម​ថា​ហាក់​មិន​ស្មើភាព ព្រោះ​ពួក​គាត់​ឃើញជ្រូក​រស់​និង​សាច់​ជ្រូក ឬ​គ្រឿងក្នុង​ជ្រូក ត្រូវ​គេ​នាំ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ និង​ច្រក​តំបន់​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​ក្បាល​និង​ទាំង​តោន​ៗ ។

ប្រភព​ពី​ពលរដ្ឋ​នៅ​ស្រុក​ម៉ា​ឡៃ​និយាយ​ថា តាំងពី​ភាគី​ថៃ​ចេញ​ប្រកាស​ខាងលើ ពលរដ្ឋ​កម្ពុជា​មិន​អាច​នាំ​សាច់​ជ្រូក ឬ​ផលិតផល​ពី​សាច់​ជ្រូក​ចូល​ប្រទេស​ថៃ​ទៅ​លក់​នៅ​ផ្សារ​ណ​ង​ព្រឺជាប់មាត់​ច្រក​តំបន់​ម៉ា​ឡៃ​បាន​ឡើយ សូ​ម្បី​យកទៅ​ទទួលទាន​ក៏​ដោយ ។

សូ​ម្បី​តែ​សាច់​ជ្រូក​ទិញ​ពី​ទឹកដី​ថៃ​យក​មក​ធ្វើ​សាច់ក្រក​នៅ​ដី​ខ្មែរ រួច​យក​ទៅ​លក់​នៅ​លើ​ដី​ថៃ​វិញ ក៏​គេ​មិន​អនុ​ញ្ញាត​ដែរ​។ជុំវិញ​ការ​នាំ​ចូល​ជ្រូក​ពី​ថៃ​តាម​ច្រក​តំបន់​ម៉ា​ឡៃ និង​ច្រក​តំបន់​បឹង​ត្រកួន តើ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប៉ុន្មាន​ក្បាល?លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​ ។

យ៉ាងណា​ក៏​ដោយ សេចក្តី​ប្រកាស​របស់​ភាគី ថៃ​ដែល​ហាម​នាំ​ចូល​ជ្រូក​រស់​និង​ផលិតផល​ពីសាច់​ជ្រូក​នេះ យោង​តាម​ការ​សាកសួរ​មន្ត្រី​និងសមត្ថកិច្ច​ជំនាញ​ប្រាប់​ថា កើត​មាន​តាំងពី​ក្រោយបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ថា​មាននៅគ្រប់​មាត់ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​ក្នុង​ទឹកដី​ខេត្ត​ស្រះ​កែវ​របស់​គេ ឬ​អាច​តាម​ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​ខេត្ត​ផ្សេង​ៗ​ជាប់​ព្រំដែន​កម្ពុជា​ក៏​ថា​បាន ។ ប៉ុន្តែ​បើ​ក្រឡេក​មើល​មក​ស្រុក​ខ្មែរ​យើង​វិញ ដឹង​ថា​ជ្រូក​នៅ​ប្រទេស​វៀតណាម​មាន​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្តី ការ​នាំ​ចូល​នៅ​តែ​មាន​ឱ្យ​រពុយ ប្រៀប​ដូច​អត់​មាន​មន្ត្រី​សមត្ថកិច្ច​ជួយ​ឈឺឆ្អាល ដូច​ប្រទេស​ថៃ​ឡើយ ។

បែប​គេ​គិត​ថា អាណា​ងាប់​ឯណា​ងាប់​ទៅ ឱ្យ​តែ​អញ​បាន​រសស់ ? ហេ ! ហេ !

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ