សហរដ្ឋអាមេរិក ៖ យោងតាមតុលាការអាមេរិកថា អតីតសមាជិកភ្នាក់ងារ CIA ម្នាក់កាលពីថ្ងៃទី១៧ឧសភា ទទួលការកាត់ទោសដាក់គុក២០ឆ្នាំ ពីបទធ្វើចារកម្មឲ្យក្រុងប៉េកាំង ដែលនោះបង្ហាញពីនិន្នាការមិនល្អមួយក្នុងសហគមន៍ស៊ើបការណ៍អាមេរិក។
លោកKEVIN MALLORYទទួលការចោទប្រកាន់ ពីបទលក់បណ្ដាព័ត៌មានខាងផ្នែកការពារ ដល់ភ្នាក់ងារស៊ើបការណ៍ចិនម្នាក់ ក្នុងទឹកប្រាក់២៥.០០០ដុល្លារ ពេលគេធ្វើដំណើរមកកាន់ក្រុងសៀងហៃ កាលពីខែមីនានិងខែមេសាឆ្នាំ២០១៧។ ក្នុងសារមួយចុះថ្ងៃទី៥ឧសភាឆ្នាំ២០១៧ជននោះធ្លាប់និយាយថា ទិសដៅរបស់អ្នកធ្វើយ៉ាងម៉េចឲ្យទទួលបានព័ត៌មាន ហើយទិសដៅរបស់ខ្ញុំមានព័ត៌មានលក់ឲ្យ។
លោកKEVIN MALLORYបម្រើការក្នុងកងទ័ពជើងគោក បន្ទាប់មកជាភ្នាក់ងារពិសេសសម្រាប់ផ្នែកសន្តិសុខនៃក្រសួងការបរទេស មុនពេលក្លាយជាភ្នាក់ងារCIA។ រហូតដល់ឆ្នាំ២០១២ រូបគេអាចក្ដាប់បណ្ដាព័ត៌មានដែលចាត់ទុកថាសម្ងាត់បំផុតនៅចិន តៃវ៉ាន់ អុីរ៉ាក់ និងនៅក្រុងវ៉ាស៊ិនតោន។
ភ្នាក់ងារស៊ើបការណ៍អាមេរិកជាច្រើននាក់ បានត្រូវចាប់ខ្លួនឬទទួលការកាត់ទោស ពីបទប្រព្រឹត្តអំពើចារកម្មឲ្យក្រុងប៉េកាំង។ អតីតភ្នាក់ងារCIAម្នាក់លោកJERRY CHUN LEE អាយុ៥៤ឆ្នាំ ទទួលការកាត់ទោសកាលពីដើមខែឧសភា ពីបទផ្ដល់ព័ត៌មានខាងផ្នែកការពារជាតិដល់ចិន។ រូបគេអាចមានទោសជាប់គុកអស់មួយជីវិត។ កាលពីឆ្នាំ២០១២ប៉ូលិសអាមេរិក រកឃើញថា អតីតយោធាទទួលបានសញ្ជាតិអាមេរិករូបនោះ មានកំណត់ហេតុនានាដែលមានឈ្មោះ ការប្រាស្រ័យទាក់ទងគ្នាជាមួយបណ្ដានិយោជិតនិងអ្នកប្រមូលព័ត៌មានរបស់CIA ក៏ដូចជាបណ្ដាអាស័យដ្ឋាននៃជម្រកសម្ងាត់នានា។ រឿងនោះអាចមានការជាប់ទាក់ទិន ជាមួយការបែកធ្លា្យគួរឲ្យភ្ញាក់ផ្អើលនៃបណ្ដាញCIAនៅចិនរវាងពីឆ្នាំ២០១០ទៅ២០១២។
ចំណែកជនឈ្មោះRON ROCKWELL HANSEN អតីតភ្នាក់ងារសើុបការណ៍យោធា អាយុ៥៨ឆ្នាំម្នាក់ កាលពីខែមីនាទទួលការកាត់ទោស ពីបទផ្ដល់ព័ត៌មាននានាដល់បណ្ដាទីភ្នាក់ងារចិន ពិសេសព័ត៌មានឧស្សាហកម្ម ជាថ្នូរនឹងការផ្ដល់ប្រាក់ជាច្រើនរយពាន់ដុល្លារ។ រូបគេត្រូវទទួលទោសជាប់គុក១៥ឆ្នាំ៕
ខេត្តឧត្តរមានជ័យ ៖ ដោយសារសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងពេកពីរនាក់ប្តីប្រពន្ធ បាននាំគ្នាបង្កាត់ភ្លើងដេកឆ្អើរក្នុងផ្ទះតៀមដោយសារតែការកក់ក្តៅ ក៏ដេកលង់លក់...
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកែវសីមាបានកាត់កម្ទេចចោលមធ្យោយបានដឹកជញ្ជូនឈើខុសច្បាប់ ដែលចាប់រឹបអូសបានពីក្រុមជនល្មើស ដែលលួចដឹកឈើចេញពីដែនជម្រកការពារ...
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...
ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ...
ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...
រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយលុយបាតថៃ និងបងប្អូនខ្មែរដែលរស់នៅប្រទេសថៃសប្តាហ៍នេះយើងនាំគ្នាមកដឹងពីហាងឆេងលុយបាតថៃ ធៀបជាមួយលុយរៀលខ្មែរ ថាតើមាន...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់...
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...
រាជធានីភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់ការនាំចេញស្រូវអង្ករនោះ ថ្មីនេះប្រតិភូមកពីប្រទេសស៊ីរ៉ាលីអូនបានបង្ហាញ...
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...