សប្បាយ​ក្លាយជា​ទុក្ខ​ចុះ​ហែល​ទឹក​លេង​លង់​ស្លាប់​បង្ក​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ


បន្ទាយ​មាន​ជ័យ ៖ បុរស​វ័យ​២២​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់ និង​បង្ក​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​១៩ ឧសភា​នេះ នៅ​ចំណា​ង​អាង​អូ​ខៃ​ដ​ន ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ជន​រង​គ្រោះ​ទៅ​ផឹកស៊ី និង​ចុះ​ហែល​ទឹក​លេង​មិន​ពាក់អាវ​សុវត្ថិភាព ។

ជន​រង​គ្រោះ​ឈ្មោះ​ឃុ​ត សុ​ខុន អាយុ​២២​ឆ្នាំ ជា​កម្មករ និង​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​01​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ប្រភព​ពី​កន្លែង​កើតហេតុ​ថា ជន​រង​គ្រោះ និង​មិត្តភក្តិ​បាន​នាំ​គ្នា​ជិះ​កង់​បី​គ្នា​៤​នាក់ ទៅ​ញ៉ាំ​អាហារ​នៅ​ទីនោះ លុះ​ផឹកស៊ី​បាន​តិចតួច​ជន​រង​គ្រោះ​នឹក​ចង់​ហែល​ទឹក​លេង ក៏​ទៅ​ហែល​បាន​បន្តិច ស្រាប់តែ​លិច​បាត់​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ដែល​ញ៉ាំ​អាហារ​តាម​កញ្ចុះ​ក្បែ​ៗ​នោះ​ចោមរោម​មើល​ព្រោងព្រៀត ខណៈ​អ្នកចេះ​ហែល​ទឹក​ខ្លះ​នាំ​គ្នា​ចុះ​រាវរក ។

អ្នកស្រុក​និយាយ​ថា ជន​រង​គ្រោះ​លិច​បាត់​ទៅ​ក្នុង​ទឹក តាំងពី​ម៉ោង​ជិត​៤​រសៀល លុះ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ដដែល​ទើប​រក​ឃើញ ដោយ​កម្លាំង​អាវុធហត្ថ និង​អ្នក​ចុះ​រាវរក ។
សាច់ញាតិ​សព​ថា ជន​រង​គ្រោះ​កន្លង​មក តែង​កើត​ជម្ងឺ​រមួលក្រពើ ដូច្នេះ​សង្ស័យ​អាច​បណ្តាល​មក​ពី​ជំងឺ​ខាងលើ ពេល​កំពុង​ហែល​ទឹក​ទើប​លង់​ស្លាប់​ក៏​ថា​បាន ព្រោះ​អ្នក​រួម​ផឹកស៊ី​ជាមួយ​អះអាង​ថា ទើប​ផឹក​បាន​តិចតួច តែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​លើកសព​ចេញពី​ក្នុង​ទឹក​ដ៏​ជ្រៅ​សាច់ញាតិ​ទំនងជា​គិត​ថា ជន​រង​គ្រោះ​នៅ​មានជីវិត​បាន​នាំ​គ្នា​លើក​លី​សំ​យ៉ុ​ង​ក្បាល​ចុះ ដើម្បី​សង្គ្រោះ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ។ សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​យក​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​។​ករណី​ខាងលើ​នេះ​បាន​កើតឡើង​ស្រ​ដៀង​គ្នា និង​ឆ្នាំ​មុន គឺ​មាន​បុរស​៤​នាក់​ជិះ​ម៉ូតូ​កង់​បី​ទៅ​ផឹកស៊ី​នៅ​ចំណុច​អាង​អូរ​ខៃ​ដ​ន​នោះ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ដូច​គ្នា ។

លោក​ផូ​ប៊ុ​ន​ថន ជា​អាជីវករ​លក់ដូរ​ចំណុច​អូរ​ខៃ​ដ​ន​និយាយ​ថា អាង​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​មួយ​នេះ​លោក​ជឿ​ថា មាន​គេ​ថែរក្សា​ដូច​ជា អា​រ័ក្ស​ទឹកជា​ដើម ។ លោក​បន្ត​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ ខណៈ​មេឃ​គ្មាន​ខ្យល់ ហើយ​កណ្តាល​ថ្ងៃ​ដ៏​ក្តៅ និង​គ្មាន​ពពក​បន្តិច​សោះ ស្រាប់តែ​ឃើញ​ដុំ​ព្យុះ​ខ្មៅ​មួយ​បោះពួយ​មក​ពី​ទិស​ខាងលិច​កាត់​កណ្តាល​ផ្ទៃ​ទឹក​រួច​ក៏​បាត់​ទៅ​វិញ​កណ្តាល​ផ្ទៃ​ទឹក​នោះ តែ​ម្តង​ធ្វើ​ឲ្យ​លោក​ក៏​ដូច​ជា កម្មករ​បំរើ​ការងារ​ជាមួយ​៣​នាក់​ស្ទើរ​ព្រលឹង​ចុង​សក់​ព្រោះ​ជា​អភូតហេតុ​ដ៏​ចម្លែក ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ