រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៨ដល់១៩ ខែឧសភា ឆ្នាំ២០១៩កើតឡើង២១លើក(យប់១៣លើក)ស្លាប់៩នាក់(ស្រី២នាក់) របួសធ្ងន់ ២៣នាក់(ស្រី៧នាក់) របួសស្រាល១២នាក់(ស្រី៣នាក់) ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៧លើកស្លាប់៤នាក់, មិនគោរពសិទ្ធិ៦លើកស្លាប់៣នាក់, មិនប្រកាន់ស្តាំ៣លើកស្លាប់១នាក់, បត់គ្រោះថ្នាក់២លើក, កត្តាយាន២លើកស្លាប់១នាក់, ស្រវឹង១លើក ។សរុបស្លាប់៩នាក់ : ម៉ូតូ៧នាក់(មិ នពាក់មួក៥នាក់) កង់១ នាក់,រថយន្តតូច១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ៤លើក,ម៉ូតូនិងរថយន្តតូច៧លើកស្លាប់៤នាក់, ម៉ូតូនិងរថយន្តធំ៣លើកស្លាប់៣នាក់,ម៉ូតូនិងថ្មើរជើង២លើក,រថយន្តតូចនិងរថយន្តធំ១លើក, រថយន្តតូចនិងផ្សេងៗ២លើកស្លាប់១នាក់,ម៉ូតូនិងផ្សេងៗ១លើក,រថយន្តតូចក្រឡាប់១លើកស្លាប់១នាក់ ។
បណ្តាលឲ្យខូចខាតយាន៤០គ្រឿងនោះមាន : ម៉ូតូ២២គ្រឿង,រថយន្តតូច១៣គ្រឿង,យានផ្សេងៗ២គ្រឿង,ថ្មើរជើង៣ ៤នាក់,រថយន្តធំ៤គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ៨លើក,រថយន្តតូច៩លើក,រថយន្តធំ២លើក,ថ្មើរជើង២នាក់។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៩លើក,ផ្លូវខេត្ត១២លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តបន្ទាយមានជ័យ២លើកស្លាប់១នាក់របួស៤នាក់(ស្រី១នាក់), ខេត្តក្រចេះ១លើកស្លាប់១នាក់របួសស្រី១នាក់, ខេត្តព្រៃវែង១លើកស្លាប់១នាក់, ខេត្តកំពង់ស្ពឺ២លើកស្លាប់២នាក់(ស្រី១នាក់)របួស១នាក់, រាជធានីភ្នំពេញ៥លើកស្លាប់១នាក់របួស៦នាក់, ខេត្តសៀមរាប១លើកស្លាប់១នាក់របួស២នាក់និងខេត្តកោះកុង២លើកស្លាប់២នាក់របួស២នាក់ ៕
ចែករំលែកព័តមាននេះ