ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ល្ងង់​ទោះ​ចូល​ទៅ​អង្គុយ​ជិត​បណ្ឌិត​ក៏​នៅ​តែ​ល្ងង់

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​ឧ​ទា​យិ​ត្ថេ​រ​ដែលជាភិក្ខុសម្បូររឿងអាស្រូវច្រើនក្នុងព្រះពុទ្ធសាសនា ។ សម័យមួយ ព្រះ​ឧ​ទា​យិ​លោក​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភាធ្វើ​ដូច​ជា​ព្រះ​មហាថេរ ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​សម្គាល់ថា ជា​ព្រះ​មហា​ថេរៈ​ជា​អ្នកចេះ​ដឹង​ច្រើន ហើយ​បាន​សួរនូវ​បញ្ហា​ធម៌​នឹង​លោក​។ ព្រះ​ឧ​ទា​យិ​រក​ឆ្លើ​បញ្ហា​ធម៌​មិន​បាន​ទាល់តែ​សោះ ។…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​ឧ​ទា​យិ​ត្ថេ​រ​ដែលជាភិក្ខុសម្បូររឿងអាស្រូវច្រើនក្នុងព្រះពុទ្ធសាសនា ។

សម័យមួយ ព្រះ​ឧ​ទា​យិ​លោក​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភាធ្វើ​ដូច​ជា​ព្រះ​មហាថេរ ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​សម្គាល់ថា ជា​ព្រះ​មហា​ថេរៈ​ជា​អ្នកចេះ​ដឹង​ច្រើន ហើយ​បាន​សួរនូវ​បញ្ហា​ធម៌​នឹង​លោក​។ ព្រះ​ឧ​ទា​យិ​រក​ឆ្លើ​បញ្ហា​ធម៌​មិន​បាន​ទាល់តែ​សោះ ។

ពួក​ភិក្ខុ​អាគន្តុកៈ​ទាំងនោះ​បាន​តិះដៀល​ថា ភិក្ខុ​អង្គ​នេះ​គង់នៅ​ក្នុង​វត្ត​ជាមួយ​ព្រះ​សាស្តា​ដែរ តែ​មិនដឹង​នូវ​ធម៌អាថ៌​អ្វី​បន្តិច​សោះ ហើយ​នាំ​យក​រឿង​នេះ​ទៅ​ក្រាបទូល​ដល់​ព្រះ​សាស្តា​ ។

ព្រះ​សាស្តា​ទ្រង់​ជ្រាប​រឿង​នោះ​ហើយ ក៏​ត្រាស់​ថា​៖ ជនពាល​ទោះបី​ចូល​ទៅ​អង្គុយ​ជិត​ជាមួយនឹង​បណ្ឌិត​អស់​មួយ​ជីវិត​ក៏​ដោយ តែ​ក៏​មិនដឹង​ច្បាស់​នូវ​ព្រះធម៌​ដែរ ប្រៀប​ដូច​ជា​វែក​មិន​ស្គាល់​រសជាតិ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។