ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​…​លេង​បង​ៗ​ប៉ូលិស​ផ្ងារជើង​២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌមានជ័យ​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈកំពុង​ដាក់​គោលដៅ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ ទប់ស្កាត់ បទល្មើស ស្រាប់តែ​មាន​បុរស​ម្នាក់​ទើប​ចេញពី​ផឹកស៊ី​ស្រវឹង​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​បា​រ៉ា​ស់​ត្រួតពិនិត្យ​ពេញទំហឹង ហើយ​បន្ត​ទៅ​បុក​មន្ត្រី​នគរបាល​២​នាក់​កំពុង​ឈរ​លើក​ដំបង​ពិល​សម្រួល​ចរាចរណ៍ បណ្ដាល​ឲ្យ​ខ្ទាត​ដួល​បោក​នឹង​ថ្នល់…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌមានជ័យ​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈកំពុង​ដាក់​គោលដៅ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ ទប់ស្កាត់ បទល្មើស ស្រាប់តែ​មាន​បុរស​ម្នាក់​ទើប​ចេញពី​ផឹកស៊ី​ស្រវឹង​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​បា​រ៉ា​ស់​ត្រួតពិនិត្យ​ពេញទំហឹង ហើយ​បន្ត​ទៅ​បុក​មន្ត្រី​នគរបាល​២​នាក់​កំពុង​ឈរ​លើក​ដំបង​ពិល​សម្រួល​ចរាចរណ៍ បណ្ដាល​ឲ្យ​ខ្ទាត​ដួល​បោក​នឹង​ថ្នល់ រង​របួសធ្ងន់​ស្រាល ហើយ​ភ្លាម​ៗ​នោះ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​ក្រុមហ៊ុន​វេ​ង​ហួត ផ្លូវ​២៧១ ភូមិ​៧​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

មន្ត្រី​នគរបាល​ខណ្ឌមានជ័យ​២​នាក់​ដែល​រង​របួស ក្នុង​នោះ​រួម​មាន​លោក​អនុសេនីយ៍ឯក ជឿន សា​វុ​ធ អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​កង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ​រង​របួស​ជើង​ធ្ងន់ និង​លោក​អនុសេនីយ៍ឯក សូរ សេរី​វុ​ធ នាយ​រង​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ រង​របួស​ដៃ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ លឹ​ម សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ដេប៉ូ​លក់​គ្រឿងសំណង់ ស្នាក់​នៅ​នៅ​ម្ដុំ​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ខណ្ឌមានជ័យ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​ចំរុះ​នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌមានជ័យ​ចំនួន​២៥​នាក់ ដឹកនាំ​ដោយ​លោក​អធិការរង​ចំនួន​៣​នាក់ ក្នុង​នោះ​រួម​មាន​លោក​វរសេនីយ៍ទោ នូ ទូច អធិការរង​ខណ្ឌ និង​លោក​វរសេនីយ៍ត្រី គង់ សុ​វង្ស អធិការរង​ខណ្ឌ​និង​វរសេនីយ៍ត្រី ជឹ​ម សុ​ភ័​ក្រ អធិការរង ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង ទប់ស្កាត់​បទល្មើស នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​វាស់​ជាតិ​ស្រវឹង ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ អោយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា នៅ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​ឲ្យ​បាន​ត្រឹមត្រូវ ចំណែក​អ្នក​បើករថយន្ត ត្រូវ​ពាក់​ខ្សែក្រវាត់​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​មិនដឹង​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GD-៨៨៥៤ ទាំង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន​ស្លេវ​ចូល​ដល់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​តែ​មិន​បន្ថយល្បឿន ស្រាប់តែ​ជ្រុល​ទៅ​បុក​បា​រ៉ា​ស់​ដែក​ដែល​ដាក់​អក្សរ​បន្ថយល្បឿន និង​ដាក់​ដំបង​ពិល​ភ្លឹបភ្លែត​ៗ រួច​ជ្រុល​ទៅ​បុក​មន្ត្រី​នគរបាល​២​នាក់​កំពុង​ឈរ​កាន់ដំបង​ពិល​សម្រួល​ចរាចរណ៍ បណ្ដាល​ឲ្យ​ខ្ទាត​ដួល​បោក​នឹង​ថ្នល់រង​របួស​ទាំង​២​នាក់តែ​ម្តង​ ហើយ​ភ្លាម​ៗ​នោះ​បុរស​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​មន្ត្រី​នគរបាល​ដែល​រង​របួស​ជើង​ធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​តាម​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ទៅ ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ ពេល​ដែល​សមត្ថកិច្ច​ឃាត់​អ្នកបើកបរ​ម៉ូតូ​ដែល​ស្រវឹង​នោះ បាន​ហើយ​នៅ​តែ​រឹងទទឹង មិន​ព្រមអោយ​សមត្ថកិច្ច​ពិនិត្យ​ជាតិ​អាកុល​នៅ​នឹង​កន្លែង​ដាច់ខាត់ ទាល់តែ​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​អោយ​ទាក់ទង​ទៅ​សាច់ញាតិ​មក​ដល់ ទើប​យល់ព្រម​ឲ្យ​សមត្ថកិច្ច​វាស់​ជាតិ​អាកុល​ជាក់ស្ដែង ជា​លទ្ធផល​ត្រួតពិនិត្យ​រក​ឃើញ​មាន​ជាតិ​អាកុល​ក្រោម​០,៧៥​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ​ខ្យល់ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​មាន​របួស​លោ​ត់ដៃរ​លាត់ជើង ត្រូវ​បាន​សាច់ញាតិ​សុំ​សមត្ថកិច្ច​យក​ទៅ​ផ្ទះ​លាង​របួស​សិន ដោយ​រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ចាំ​យក​ឯកសារ​ពាក់ព័ន្ធ​មក​បញ្ជាក់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ