ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ស្រវឹង​ស្រា​ជោក​ជាំ​ម្នាក់​ដើរ​រក​ផ្លូវ​ទៅ​ផ្ទះ​អត់​ឃើញ​​​ប្រះ​ដេក​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​​​ធ្វើ​ព្រងើយ​

10 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ស្រវឹង​ស្រា​ជោក​ជាំ​ម្នាក់ ខណៈ​​ដើរ​រក​ផ្លូវ​ទៅ​ផ្ទះ​អត់​ឃើញ​ ក៏​បាន​មក​​​ប្រះ​ដេក​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​​​ក្រោម​ស្ពាន​អាកាស​ ៧មករា​ ​ធ្វើ​ព្រងើយ​ដោយ​ពុំ​ខ្លាច​មាន​​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣​ វិច្ឆិកា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

គួរ​បញ្ជាក់​ថា​ ពេល​ដែល​​យុវ​ជន​ស្រវឹង​ស្រាជោក​ជាំ​ខាង​លើ​​មក​ដេក​លើ​​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បែប​នេះ គេ​ពុំ​ឃើញ​មាន​ប៉ូលិស​ចរា​ចរណ៍​​ប្រចំា​ការ​ក្រោម​​ស្ពាន​អាកាស​ ៧មករា​ ណា​ម្នាក់​ចេញ​មក​​ធ្វើ​ការ​សួរ​នាំ​​​ឡើយ​ ខណៈ​ដែល​​ករណី​នេះ ​បណ្តាល​​ឲ្យ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណា​មួយ​​​​ជា​យថា​ហេតុ​​ផង​ដែរ​៕