ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ចំណី​សត្វ​​របស់​ក្រុម​ហ៊ុន​ស៊ីភី​ពន្លះ​ជា​មួយ​រថ​យន្ត​ដឹក​កម្ម​ករ​រោង​ចក្រ​ ស្លា.ប់​១ របួស​ធ្ងន់​ជិត​ ៣០​នាក់​ នៅ​ផ្លូវ​ជាតិ​លេខ​៤​

10 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លា​មៗ​​ និង​មនុស្ស​ជិត​ ៣០​នាក់​ ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថ​យន្ត​ដឹក​​ចំណី​សត្វរបស់​ក្រុម​ហ៊ុន​ស៊ី​ភី​ ពន្លះ​​គ្នា​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​រថ​យន្ត​ដឹក​កម្ម​ករ​ ដែល​ហេតុ​ការណ៍​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៤០​នាទី​ យប់​ថ្ងៃទី​២២​ វិច្ឆិកា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រាំង​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​។

ខេត្តកណ្តាល​​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លា​មៗ​​ និង​មនុស្ស​ជិត​ ៣០​នាក់​ ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថ​យន្ត​ដឹក​​ចំណី​សត្វរបស់​ក្រុម​ហ៊ុន​ស៊ី​ភី​ ពន្លះ​​គ្នា​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​រថ​យន្ត​ដឹក​កម្ម​ករ​ ដែល​ហេតុ​ការណ៍​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៤០​នាទី​ យប់​ថ្ងៃទី​២២​ វិច្ឆិកា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រាំង​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ១តោន​កន្លះ​ ពណ៌​ស​ ១គ្រឿង​ អត់​ស្គាល់​ស្លាក​លេខ​ ដឹក​កម្ម​ករ​រោង​ចក្រ​ចេញ​ពី​ម្តុំ​សួន​កា​ណា​ឌីយ៉ា​ ធ្វើ​ដំណើរ​តា​មផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ឆ្ពោះ​ទៅ​រោង​ចក្រ​ ១កន្លែង​ នៅ​ជិត​រោង​ចក្រ​សាព្រី​ណា​ ក្នុង​ភូមិ​ក្តី​ល្វា​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ក៏​បាន​បុក​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​រថ​យន្ត​កូរ៉េ​ចំណុះ​ ៥តោន​ ដឹក​ចំណី​សត្វ​របស់​ក្រុម​ហ៊ុន​ស៊ីភី​ បណ្តាល​ឲ្យ​កម្ម​ករ​ម្នាក់​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​ ចំណែក​កម្ម​ក​ជិត​ ៣០​នាក់​ ទៀត​រង​របួស​ធ្ងន់​ ឯ​​រថ​យន្ត​ទាំង​ពីរ​រង​ការ​ខូច​ខាត​ខ្ទេច​ទាំង​សង​ខាង​។ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ស៊ីភី​ រង​របួស​ស្រាល​ រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​នៅ​កន្លែង​​កើត​ហេតុ​ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​។ ដោយ​ឡែក​ សព​បុរស​​ម្នាក់​ដែល​ស្លាប់​ពុំ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ឡើយ គឺ​កំពុង​ស្រាវ​ជ្រាវ​រក​សាច់​ញាតិ​​៕