ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ​៖ សម រ​ង្ស៊ី បាន​ក្បត់​វិញ្ញាណក្ខន្ធ​អ្នក​ស្លា.ប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ថ្ងៃ​៣០ មីនា ឆ្នាំ​១៩៩៧

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី បាន​ក្បត់​វិ​ញ្ញា​ញ​ក្ខ​ន្ធ និង​អ្នក​របួស​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក កាលពី​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី បាន​ក្បត់​វិ​ញ្ញា​ញ​ក្ខ​ន្ធ និង​អ្នក​របួស​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ។ លោក គង់ គាំ បាន​លើក​ឡើង​ថ្ងៃ​១៩ ខែឧសភា​នេះ​ក្នុង​សមាជ​គណបក្ស​ឆន្ទៈ​ខ្មែរ​ថា លោក​សម រ​ង្ស៊ី ពេល​ចូល​ស្រុក​វិញ​ចង់​ឲ្យ​មាន​ព្រមព្រៀង​ដក​ពាក្យបណ្តឹង​ចំពោះ​បាតុករ​២០​នាក់ ស្លាប់​ដោយសារ​បោក​គ្រាប់បែក អតីត​មុខ​រដ្ឋសភា​ដែល​គាត់​ប្តឹង​រាល់​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម ។

លោក​គង់ គាំ ក៏​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី បាន​ក្បត់​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​មុខ​វិមាន​រដ្ឋសភា​ចាស់ កាលពី​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​១៩៩៧ ។ លោក​បញ្ជាក់​ថា​«​មាន​ពេល​មួយ​នោះ​គាត់​រត់​ចោល​ទៅ​ក្រៅប្រទេស​ដោយសារ​តែ​តុលាការ​ដូច​គ្នា ហើយ​វិល​ចូល​មក​វិញ​ចង់​ឲ្យ​ដក​ពាក្យបណ្តឹង កាល​ហ្នឹង​មាន​បាតុកម្ម​ជាង​២០​នាក់​បាន​ស្លាប់ ដោយសារ​បោក​គ្រាប់បែក នៅ​មុខ​អតីត​រដ្ឋសភា​ចាស់ គាត់​ប្តឹង​រាល់​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នឹង បើ​គាត់​ចូល​មក​គាត់​ដក​ពាក្យ​ប្តឹង​នឹង​ចេញ ។

ដូច្នេះ​គាត់​ក្បត់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ដែល​បង្ហាញ​ថា អំពើ​ថោកទាប ។ អតីតមន្ត្រី​ជាន់ខ្ពស​បក្ស​ប្រ​ឆាំំ​ង​ក៏​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី បាន​យល់ព្រម​ធ្វើ​វិសោធនកម្ម​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ច្បាប់​បាន​កំណត់​ថា ត្រូវ​តែ​មាន​សម្លេង ២​ភាគ​៣ គាត់​ស្នើ​សុំ​ឲ្យ​នៅ​ត្រឹម​៥០​បូក​១ ហើយ​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​មាន​លទ្ធភាព​វិសោធនកម្ម​ច្បាប់​ស្រេច​តែ​ចិត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​បញ្ជាក់​ថា​«​សម រ​ង្ស៊ី បាន​សម្លាប់​ប្រជាធិបតេយ្យ​តាំងពី​រហូត​មក​ហើយ ។ អី​ញ្ចឹ​ង​ទេ សុំ​កុំ​ឲ្យ​គាត់​បៀម​ឈាម​ព្រោះ​ដាក់​គេ ។ សុំ​ចេញ​ទទួលខុស​ផង​ខ្លះទៅ ។ លោក​បន្ថែម​លោក​មាន​សិទ្ធិ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​មាន​សិទ្ធិ​និយាយ​ខុស​ពី​ពួក​គាត់​គ្មាន​សិទ្ធិ​និយាយ ។

លោក​ក៏​បាន​បញ្ជាក់​ថា «​សូមកុំ​ជឿ សូមកុំ​ចាំ សូមកុំ​ជួយ​មនុស្ស​ខូច​ក្រុម​សម រ​ង្ស៊ី ។ ព្រោះថា ជឿ​មិន​បាន​ទេ ២​ឆ្នាំ​ហើយ​ថា ថ្ងៃនេះ​មក ថ្ងៃ​នោះ​មក ហើយ​គ្មាន​ពេល​មក​ទេ ។ គាត់​ថា​! មាន​កិត្តិយស​ណាស់​ជាប់​ពន្ធនាគារ ដូច្នេះ​គាត់​ជាប់​ទោស​ច្រើន​ឆ្នាំ​ជាង​១០០​ឆ្នាំ​ហើយ អី​ញ្ចឹ​ង​គាត់​ចូល​ម៉េច​កើត ។ ចូល​មក​ហ៊ុន សែន ចាប់​គាត់ តែ​គាត់​និយាយ​ថា មក​ចាប់ ហ៊ុន សែន វិញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ