ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រៀបចំ​កម្មវិធី​ផ្តល់​ឈាម​ និង​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ជា ខេត្តសៀមរាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​សហការ​ពី​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ (​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ក្នុង​ខេត្តសៀមរាប​) ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​យុទ្ធនា​ការណ៍​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​សហការ​ពី​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ (​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ក្នុង​ខេត្តសៀមរាប​) ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​យុទ្ធនា​ការណ៍​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​។ ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដា​ខ្ពស់ ចំណុះ ១,៥​លី​ត្រ ចំនួន​២២០០​កេស នឹង​ត្រូវ​បាន​ចែក​ជូន​ដល់​អ្នកជំងឺ​គ្រប់​ផ្នែក​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប​។

ក្នុង​យុទ្ធនា​ការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប បុគ្គលិក​ផ្នែក​លក់​ប្រចាំ​ខេត្ត​សៀម​រាប​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ក៏​បាន​ឈ្លាតឱកាស​ចូលរួម​បរិ​ច្ចាគ​ឈាម​ដោយ​ស្ម័​គ្រចិត្ត ដើម្បី​បំពេញតម្រូវការ​ឈាម​ក្នុង​មន្ទីរពេទ្យ​នេះ​ផង​ដែរ​។

លោកស្រី សរ ប៉ូ​លី​ន ប្រធាន​ផ្នែក​សម្ព​ភ​ប្រចាំ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា «​យើង​តែងតែ​លើកទឹកចិត្ត​ឲ្យ​មាតា​បំបៅ​កូន​ដោយ​ទឹកដោះ ប៉ុន្តែ​ចំពោះ​មាតា​ដែល​មាន​បញ្ហា​សុខភាព​ដែល​​ពុំ​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​បាន​នោះ​ទេ ពួក​គាត់​អាច​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ ដោយ​ឆុង​ជា​មួយនឹង​ប្រភេទ​ទឹកបរិសុទ្ធ​ដែល​មានគុណ​ភាពល្អ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ទារក​។ ទឹកបរិសុទ្ធ​កម្ពុជា​ដែល​ជា​ប្រភេទ​ទឹក​បន្សុទ្ធ គឺ​ស័ក្តិសម​នឹង​ប្រើ​សម្រាប់​ឆុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​មែន​។ ហើយ​ថ្ងៃនេះ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផង​ដែរ ដែល​បាន​នាំ​យក​ទឹកបរិសុទ្ធ​កម្ពុជា​ចែក​ជូន​ដោយ​ផ្ទាល់​ដល់​មាតា​និង​ទារក​ដែល​សម្រាក​ក្នុង​ផ្នែក​សម្ព​ភ​នៅ​ព្រឹក​នេះ​» ។

ការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការណ៍​សប្បុរសធម៌​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព​កុមារ​ និង​មាតា នៅ​តាម​មន្ទីរពេទ្យ​កុមារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន តាម​រយៈ​ការ​ចែក​ជូន​ទឹកបរិសុទ្ធ​កម្ពុជា​ដល់​អ្នកជំងឺ សម្រាប់​ទុក​ពិសា​អំឡុង​ពេល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

ក្រោម​យុទ្ធនា​ការណ៍​ចែក​ទឹកបរិសុទ្ធ​កម្ពុជា កន្លង​មក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំ​យក​ទឹកបរិសុទ្ធ​កម្ពុជា ចែក​ជូន​ដល់​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​គុន្ធ​បុ​ប្ជា IV និង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ