ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ​លោក​សម រ​ង្ស៊ី រយៈពេល​៨​ឆ្នាំ និង​ពិន័យ ប្រាក់​២០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ដាក់​ព ន្ធ​នាគា​រលោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​រយៈពេល​៨​ឆ្នាំ និង​ពិ ន័យ​ជា​ប្រាក់​២០​លាន​រៀល​លើ​សំណុំរឿង​ផ្សេង​គ្នា ។ យោង​តាម​លិខិត​ឲ្យ​ដំណើរ​អំពី​សាលក្រម​ពី​ផ្សេង​គ្នា…

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ដាក់​ព ន្ធ​នាគា​រលោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​រយៈពេល​៨​ឆ្នាំ និង​ពិ ន័យ​ជា​ប្រាក់​២០​លាន​រៀល​លើ​សំណុំរឿង​ផ្សេង​គ្នា ។

យោង​តាម​លិខិត​ឲ្យ​ដំណើរ​អំពី​សាលក្រម​ពី​ផ្សេង​គ្នា របស់​លោក​ចៅក្រម រស់ ពិសិដ្ឋ និង​លោក​វ៉េ​ង ជូ​ហ៊ុត ប្រ​ឡា​បញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​អតីត​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​ចាក់​អង្រែ​លើ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា បាន​ឡើង​ថា លោក​សម រ​ង្ស៊ី បាន​ជាប់ចោទ​ពី​បទល្មើស​ជាប់ចោទ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី​៦,៧,​និង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​៤៣៧(​ស្ទូ​ន​) នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រុម​ព្រហ្មទណ្ឌ​នោះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១២៩៧«​ត​» ចុះ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ ដោយ​បាន​សម្រេចសេចក្តី​ដូច​ខាងក្រោម ១. ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ទី​៦,៧ និង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​៤៣៧ (​ស្ទូ​ន​) នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រុម​ព្រហ្មទណ្ឌ ។

តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឃុំខ្លួន​ឈ្មោះ សម រ​ង្ស៊ី មក​ដាក់​ពន្ធនាគា​រៀង​ដែរ ។ តុលាការ​ក៏​បាន​បើកផ្លូវ​ឲ្យ​គូភាគី​មាន​សិទ្ធិ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល​កំណត់​ដែល​ច្បាប់​បាន​កំណត់​ផង​ដែរ ។ ក្រោយ​ពី​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​លោក​សម រ​ង្ស៊ី ក៏​បាន​ត្រូវ​បាន​ជាប់ចោទ​ពី​បទល្មើស​ពីរ​ទៀត គឺ​បទល្មើស ញុះញង់​ឲ្យ​យោធិន​ស្តាប់​បង្កា​ប់ និង​បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ដែល​បាន​ប្រព្រឹត្តិ​ទៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៤៧១ និង​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ នោះ​សាលា​ដី​បូ​ង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​សាលក្រម​ដោយ ១.​ផ្តន្ទាទោស​ជនជាប់ចោទ​សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​៤​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ចំនួន​១០​លាន​រៀល ។ ២. បង្កា​ប់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន ឃុំខ្លួន លោក​សម រ​ង្ស៊ី មក​ដាក់​ពន្ធនាគារ ។

សូម​ជម្រាប​ថា ការ​ចេញ​សាលា​ល​ក្រម​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​នេះ​បន្ទាប់ ពី​បាន​បើក​អង្គ​ជំនុំជម្រះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ