ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ដោះស្រាយ​មិន​ទាន់​ចប់​ផង ស្រាប់តែ​មាន​ម៉ូតូ​មក​បុក​ឡើង​ខ្ទាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​២ ជិះ​ម៉ូតូ​អង្គភាព​ទៅ​ផ្ទះ​ត្រូវ​ម៉ូតូ​កង់​បី​បុក​ពីក្រោយ​រង​របួស​ត្រូវ​បាន​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌដូនពេញ​ទៅ​ជួយ​ដោះស្រាយ​មិន​ទាន់​ចប់​ផង ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ប៉េ​អឹ​ម និង​អ្នក​បើក​ម៉ូតូ​បង្ក​រង​របួសធ្ងន់​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​២ ជិះ​ម៉ូតូ​អង្គភាព​ទៅ​ផ្ទះ​ត្រូវ​ម៉ូតូ​កង់​បី​បុក​ពីក្រោយ​រង​របួស​ត្រូវ​បាន​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌដូនពេញ​ទៅ​ជួយ​ដោះស្រាយ​មិន​ទាន់​ចប់​ផង ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ប៉េ​អឹ​ម និង​អ្នក​បើក​ម៉ូតូ​បង្ក​រង​របួសធ្ងន់​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ R6 នៅ​ចំណុច​បឹង​កក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​នគរបាល​នៅ​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​២ ជិះ​ម៉ូតូ​អង្គភាព​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល 1-1918 បើកបរ​តាម​បណ្តោយ​ផ្លូវ R6 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1HE-8927 បើកបរ​តាម​បណ្តោយ​ផ្លូវ R6 ទិស​ដៅ​ស្រប​ទិស​គ្នា បើកបរ​ក្នុង​ល្បឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​នគរបាល​ពីក្រោយ បណ្តាល​អោយ​ដួល​ខ្ទាត​ទៅ​នឹង​ឃឿ​ន​ចិញ្ចើម​ផ្លូវ​សំណាងល្អ​រង​របួសស្រាល ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​កម្លាំង PM ជួយ​មក​ដោះស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​ទាន់​ចប់​ផង​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ធំ 1N-0388 បើកបរ​ស្រប​ទិស​ដៅ​គ្នា​មិនដឹង​ថា មកពីណា​នោះ​ទេ ក៏​ជិះ​មក​បុក​ចំ PM ដែល​កំពុង​តែ​ឈរ​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​ទាំង​សងខាង​ត្រូវ​បាន​ដឹក​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។

ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ