ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះសមត្ថកិច្ច​ចុះស្រាវជ្រាវ ក្រោយ​ជនសង្ស័យ​គាស់ផ្ទះ​លោកព្រហ្ម ម៉ាញ​ យកអស់រាប់ម៉ឺនដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង​៩​និង​​​​៥៣នាទីព្រឹកថ្ងៃទី​១៩ ឧសភា ឆ្នាំ​​២០១៩ នេះ នគរបាលខណ្ឌទួលគោកបានសហការជាមួយនគរបាល​ប៉ុស្តិ៍​បានចុះ​មកធ្វើការ​ស្រាវជ្រាវជុំវិញផ្ទះរបស់​លោកព្រហ្ម ម៉ាញ ដែលត្រូវ​បានជនសង្ស័យ​ធ្វើសកម្មភាពគាស់​យក​លុយ​អស់​​ចំនួន​៥ម៉ឺនដុល្លារ និង​​គ្រឿង​អលង្ការ​មួយ​ចំនួន​…

រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង​៩​និង​​​​៥៣នាទីព្រឹកថ្ងៃទី​១៩ ឧសភា ឆ្នាំ​​២០១៩ នេះ នគរបាលខណ្ឌទួលគោកបានសហការជាមួយនគរបាល​ប៉ុស្តិ៍​បានចុះ​មកធ្វើការ​ស្រាវជ្រាវជុំវិញផ្ទះរបស់​លោកព្រហ្ម ម៉ាញ ដែលត្រូវ​បានជនសង្ស័យ​ធ្វើសកម្មភាពគាស់​យក​លុយ​អស់​​ចំនួន​៥ម៉ឺនដុល្លារ និង​​គ្រឿង​អលង្ការ​មួយ​ចំនួន​ ។​

ផ្ទះលោក​ព្រហ្ម ម៉ាញ ស្ថិតនៅ​ផ្ទះលេខ​៥៦អា ផ្លូវលេខ​​២៨៩ ខាងត្បូងផ្សារ​៧មករា ក្នុងសង្កាត់បឹង​កក់ទី​២ ខណ្ឌទួលគោក ។

ទាក់ទិននឹង​ករណីខាងលើ លោក​ព្រហ្ម ម៉ាញ បាន​ឱ្យ​ដឹង​ថា ​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់គឺមាន​​លុយ​ចំនួន​​៥ម៉ឺនដុល្លារ ​ដែល​គាត់បានសន្សំជាយូរឆ្នាំ​ណាស់​មកហើយ ​និង​​គ្រោងធ្វើ​ដំណើរ​យកលុយ​ទាំងនេះ​ទៅផ្ញើទុកនៅ​ធនាគារ​​ឯ​សហរដ្ឋអាមេរិកនាខែកក្កដា​ខាងមុខនេះ ព្រមទាំង​ទុកសង​ថ្លៃទិញផ្ទះនៅក្នុងបុរីដែល​គាត់​នៅជំពាក់គេ​​ចំនួន​៣ម៉ឺនដុល្លារ​ ហើយ​គាត់នឹង​ដក​ប្រាក់​ចំនួន​៣ម៉ឺនដើម្បី​បង់ផ្តាច់​ថ្លៃផ្ទះ​ដែលគាត់​​បានទិញបង់រំលស់នោះ ។

តាមមតិមហាជន និង​ក៏ដូចជា​សមត្ថកិច្ច​មួយ​ចំនួន​មានការងឿងឆ្ងល់ថា លុយ​ចំនួន​៥ម៉ឺន​ដុល្លារ ហេតុអ្វី​បានជា​លោក​ព្រហ្ម ម៉ាញ មិនយកទៅផ្ញើ​ទុកនៅធនាគារ បែរជាទុក​ក្នុង​ផ្ទះ ។ ទោះបីជាយ៉ាងណា​ សមត្ថកិច្ច​ខណ្ឌទួលគោកកំពុងធ្វើការ​ស្រាវជ្រាវករណីនេះហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ