ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ដូច​ម៉ែឪ?

4 ឆ្នាំ មុន

លើ​លោក​នេះ​ប្រហែលជា​គ្មាន​អ្នក​ណា​ដែល​ស៊ូ​លះបង់​ជីវិត ដែល​ស៊ូ​លំបាក​សព្វបែបយ៉ាង​ដើម្បី​កូន​ទេ​គឺ រក​មិន​បាន​សោះឡើយ​។ មាន​តែ​ពុក​ម៉ែ​ទេ ដែល​គិតដល់​កូន​គ្រប់ពេលវេលា ហើយ​ពុក​ម៉ែ​ស្រក់​ទឹកភ្នែក​ដោយ​សារ​កូន​ក៏​ច្រើន​ណាស់​ដែរ ។ បើ​ជន​ប្រុស​ស្រី​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​ហើយ គប្បី​ប្រញាប់​រូស​រាន់​បំពេញ​កិច្ច​ជា​កូន​ល្អ​៥​ឥឡូវនេះ​គឺៈ ១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់…

លើ​លោក​នេះ​ប្រហែលជា​គ្មាន​អ្នក​ណា​ដែល​ស៊ូ​លះបង់​ជីវិត ដែល​ស៊ូ​លំបាក​សព្វបែបយ៉ាង​ដើម្បី​កូន​ទេ​គឺ រក​មិន​បាន​សោះឡើយ​។ មាន​តែ​ពុក​ម៉ែ​ទេ ដែល​គិតដល់​កូន​គ្រប់ពេលវេលា ហើយ​ពុក​ម៉ែ​ស្រក់​ទឹកភ្នែក​ដោយ​សារ​កូន​ក៏​ច្រើន​ណាស់​ដែរ ។

បើ​ជន​ប្រុស​ស្រី​យល់​ច្បាស់​ពី​សេចក្តី​ពិត​នេះ​ហើយ គប្បី​ប្រញាប់​រូស​រាន់​បំពេញ​កិច្ច​ជា​កូន​ល្អ​៥​ឥឡូវនេះ​គឺៈ
១-​កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់

២-​កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស

៣-​កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង

៤-​កូន​ល្អ​ត្រូវ​ចេះ​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ

៥-​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

ជន​ប្រុស​ស្រី​ណា​បាន​បំពេញ​នូវ​តួនាទី​ទាំង​៥​ចំណុច​នេះ​ដោយ​បរិបូណ៌​នឹង ទទួល​បាន​នាម​ថា ជា​សប្បុរស​, មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន​, មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ល្អ​, មាន​សេចក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួសារ​, ជា​គំរូ​ល្អ​ដល់​ជន​ទូទៅ​, បាន​ជាទី​បីបាច់​ថែរក្សា​ពី​ទេវតា ស្លាប់​ទៅនឹងបាន​ទៅ​កើត​ក្នុង​ឋាន​ទេវលោក ។