ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវសិស្ស២នាក់ជួបគ្រោះថ្នាក់​យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យុវជន​ម្នាក់​បាន​ស្លាប់ និង​យុវជន​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។ បន្ទាប់​ពី​កើតហេតុ ភាគី​ខាង​រថយន្ត​បាន​បើក​គេចខ្លួន​ដែល​មាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ហើយ​ក៏​ចត​រថយន្ត​ចោល រួច​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោលតែម្តង​ ។…

ខេត្តកោះកុង ៖ យុវជន​ម្នាក់​បាន​ស្លាប់ និង​យុវជន​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។ បន្ទាប់​ពី​កើតហេតុ ភាគី​ខាង​រថយន្ត​បាន​បើក​គេចខ្លួន​ដែល​មាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ហើយ​ក៏​ចត​រថយន្ត​ចោល រួច​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោលតែម្តង​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​នៅ​យប់​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ឧសភា ២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​កណ្តោល ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ តាំង ឆៃ​ហ្វូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​-​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល បាន​ស្លាប់ និង​ម្នាក់​ទៀត​ឈ្មោះ សៀង ដែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពាក់​ផ្លា​ក​លេខ កោះកុង ១B-៥៩៨២ ។

ចំណែក​ភាគី​ខាង​រថយន្ត​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ដោយ​ផ្នែក​ខាង​ក្បាល​រថយន្ត ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A -០៥១៧ រីឯ​ផ្នែក​ខាង​កន្ទុយ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៤A-១៣០២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ