ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ខ្លាច​បាត់បង់​«​បឹង​ចាក់​ខ្លាញ់​»​នេះ​ខ្លាំង​​ណាស់…

4 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ «បឹង​ចាក់​ខ្លាញ់» គឺជា​បឹង​ដ៏​ធំ​មួយ​ ​​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៍ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​ ។…

​ខេត្ត​ព្រៃវែង ៖ «បឹង​ចាក់​ខ្លាញ់» គឺជា​បឹង​ដ៏​ធំ​មួយ​ ​​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ក្នុង​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៍ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​ ។ បឹង​នេះ ​គឺជា​ប្រភព​ទឹក​ដ៏​សំខាន់ សំរាប់​ការងារ​ធ្វើស្រែ​ចំការ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចាក់​ខ្លាញ់ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន បឹង​នេះ​បាន​ចាប់​គោក​រាក់ និង​ត្រូវ​បាន​គេ​រំលោភ​តាម​រយៈ​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រីជាង​១០០​ស្រះ​នៅ​ក្នុង​បឹង​នេះ​ទៅ​ហើយ​។​

​ពលរដ្ឋ​នៅ​ភូមិ​ចាក់​ខ្លាញ់​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភណាស់ គឺ​ខ្លាច​បឹង​នេះ​ក្លាយទៅជា​កម្មសិទ្ធិ​បុគ្គល​អស់ ពួក​គាត់​ច្បាស់​ជា​លែង​មានទឹក​ធ្វើស្រែ​ទៀត​ហើយ ។ សព្វ​ថ្ងៃនេះ​នៅ​ក្នុង​បឹង​ចាក់​ខ្លាញ់​ទាំងមូល មាន​ស្រះ​ចិញ្ចឹម​ត្រី​រហូត​ដល់​ទៅ​១៣២​ស្រះ​ទៅ​ហើយ ហើយ​ម្ចាស់​ស្រះ​ទាំងនោះ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ពុំ​មាន​ខ្មែរ​ឡើយ ទើប​ធ្វើ​អោយ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភជាខ្លាំង និង​បាន​ស្នើ​សុំ​ទៅ​ខាង​អាជ្ញាធរឱ្យ​ជួយ​អន្តរា​គម​ផង​ដែរ ប៉ុន្តែ​កន្លង​មក​ទា ំង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​ត្រឹមតែ​កោះ​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ រហូត​ដល់​មានការ​ផ្លាស់​ប្តូរ​អភិបាលខេត្ត អភិបាលស្រុក ពី​មួយ​ទៅ​មួយ​អស់​ជា​ច្រើន​នាក់ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ចុង​ក្រោយ​បាន​ត្រឹម​ស្ងាត់ឈឹង នៅ​តែ​គ្មាន​លទ្ធផល​ដដែល ហើយ​ពេល​នេះ​ជនជាតិ​វៀតណាម​ទាំងនោះ កំពុង​ជីក​ស្រះ​បន្ថែម​នៅ​ក្នុង​បឹង​ចាក់​ខ្លាញ់​នេះ​ទៀត​ហើយ តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ទេ​។​

​ជុំវិញ​បញ្ហា​នេះ ​លោក អឿ លុ​ច មេឃុំ​ពាមរ​ក៌ បានអោយ​កោះសន្តិភាព​ដឹង​ថា រឿង​ជនជាតិ​វៀតណាម​ជីក​ស្រះ​ចិញ្ចឹម​ត្រី​នោះ គឺជា​ការ​ពិតមែន ប៉ុន្តែ​ក្នុង​ចំណោម​១៣២​ស្រះ​នោះ បាន​ចូល​ក្នុង​ដី​បឹង​តែ​២៦​ស្រះ​ប៉ុណ្ណោះ ហើយ​ការ​ជីក​ស្រះ​នោះ​គឺ​តាំងពី​អាណត្តិ​មេឃុំ​មេស្រុក​មុន​មក​ម្លេះ មិនមែន​អាណត្តិ​លោក​ទេ លោក​គឺជា​អ្នក​ទទួលថ្មបាក់​ប៉ុណ្ណោះ​ ។ លោក​មេឃុំ​បាន​បញ្ជាក់​ថា រឿង​ស្រះ​ត្រី​នេះ​កន្លង​មក គណៈកម្មការ​ខេត្ត​បាន​ចុះ​មក​សិក្សា និង​ប្រជុំ​រក​ដំណោះស្រាយ​ដែរ ប៉ុន្តែ​ក្រោយ​ពី​អភិបាលរង​ខេត្ត​លោក កែវ សេន ជា​ប្រធាន​​ដឹកនាំ​បាន​ស្លាប់​បាត់​ទៅ រឿង​នេះ​ក៏​ស្ងាត់ឈឹង មន្ត្រី​ជំនាញ​ធនធានទឹក​មិនឃើញ​ចុះ​មក​បោះបង្គោល​កំណត់​ព្រំ​បឹង ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ ពិបាក​ក្នុង​ការ​រក្សា​ការពារ ព្រោះ​មិនដឹង​ដី​បឹង​ត្រឹមណា​។

ដោយឡែក ចំពោះ​ជនជាតិ​វៀតណាម ដែល​កំពុង​ជីក​ស្រះ​ថ្មី​បន្ថែម​ទៀត​នោះ លោក​មេឃុំ​អះអាង​ថា លោក​ព្យាយាម​ហាមឃាត់​ដែរ តែ​ឃាត់​មិន​ឈ្នះ​ពិបាក​ណាស់ យើង​ទៅ​ឃាត់​ពេល​ព្រឹក គេ​លួច​ជីក​ថ្ងៃ យើង​ឃាត់​ពេល​ថ្ងៃ គេ​លួច​ជីក​យប់ ឃាត់​មិន​ឈ្នះ​ទេ​…….! ​ប៉ុន្តែ​បើ​តាម​ប្រភព​ក្រៅផ្លូវការ​មួយ ពី​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ បាន​និយាយ​ថា ពួក​គេ​អាច​ជីក​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​បឹង​ចាក់​ខ្លាញ់​នេះ​បាន គឺ​ដោយ​សារបាន​បង់លុយ​អោយ​ខាង​អាជ្ញាធរ១​ឆ្នាំ​១​ពាន់​ដុល្លារ សំរាប់​ស្រះ​ត្រី​១ តើ​នេះ​ជា​ការ​ពិត​ទេ?

​ប្រភព​ផ្សេង​ទៀត​ព ី​មន្ត្រី​នៅ​ក្នុងស្រុក​ពាមរ​ក៍​នេះ បាន​បង្ហើប​អោយ​ដឹង​ថា បើ​ជនជាតិ​វៀតណាម​ទាំងនោះ​មិន​បាន​បង់លុយ​អោយ​ទេ ក៏​គេ​មិន​បណ្តោយ​អោយ​ជីក​ស្រះ​ចិញ្ចឹម​ត្រី នៅ​ក្នុង​ដី​បឹង​ធម្មជាតិ​បាន​យ៉ាង​រលូត​បែប​នេះ​ដែរ ប៉ុន្តែ​រឿង​ចឹ​ង​ចឹ​ង​ អ្នក​ណា​ហ៊ាន​និយាយ បើ​សូ​ម្បី​តែ​លោក​មេ​ភូមិ ក៏​ត្រូវ​បាន​គេ​ហៅ​ទៅ​ស្តីបន្ទោស​ដែរ ដោយ​ចោទ​ថា ផ្តល់​ព័​ត៌​មាន​អោយ​អ្នកកាសែត អំពី​រឿង​បឹង​ចាក់​ខ្លាញ់​នេះ ទាំង​ដែល​គេ​ខំ​បិត​បាំង​….. ( Sec )​។​

ដោយឡែក​ លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ដែរ​ថា រឿង​ជនជាតិ​វៀតណាម​ជីក​ស្រះ​ចិញ្ចឹម​ត្រី នៅ​ក្នុង​ដី​បឹង​ចាក់​ខ្លាញ់​នេះ គឺ​បាន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ខាង​អាជ្ញាធរ ទាំង​ស្រុក​និង​ខេត្ត​ក៏​ព្យាយាម​ដោះស្រាយ​ដែរ ដោយ​កាលពី​លោក កែវ សេន អភិបាលរង​ខេត្ត​នៅ​រស់ ធ្លាប់​បាន​កោះហៅ​ជនជាតិ​វៀតណាម​ទាំងនោះ​មក​ប្រជុំ និង​បាន​កំណត់​ថ្ងៃ​អោយ​ពួក​គេ​លុប​ស្រី​ទាំងនោះ​វិញ​ដែរ ប៉ុន្តែ​ក្រោយ​ពី​លោក កែវ សេន ស្លាប់​ទៅ ការងារ​នេះ​ក៏​បាន​ស្ងាត់​ទៅ​វិញ​ដែរ ចំណែក​ខាង​ស្រុក​បាន​ត្រឹម​រង​ចាំ​មើល​ចំណាត់ការ​បន្ត​ពី​ខាង​ខេត្ត​ប៉ុណ្ណោះ​។​

​រីឯ​លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី បានអោយ​ដឹង​ថា តាំងពី​លោក​ទទួល​តួនាទី​នេះ​បន្ត​ពី​លោក កែវ សេន មក​ដល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​បានដឹង​ព​ត៌​មាន ទាក់ទង​ទៅ​និង​ដី​បឹង​ចាក់​ខ្លាញ់​នេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​បាន​បញ្ជា​ទៅ​ថ្នាក់​ឃុំ​និង​ស្រុក អោយ​បញ្ជូន​របាយ​ការ​ណ៌​មក​អោយ​លោក​ដែរ ដើម្បី​សិក្សា​ពី​សាវតា​និង​រក​ដំណោះស្រាយ តែ​រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​របាយ​ការ​ណ៌​នេះ​ទេ ចាំ​មើល​លោក​សួរនាំ​ទៅ​ខាង​ឃុំ​និង​ស្រុក​សិន បើ​មាន​ព​ត៌​មាន​យ៉ាងណា លោក​និង​ផ្តល់​ព​ត៌​មាន​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​។ ​

អត្ថបទសរសេរ ដោយ