ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ! នៅ​ឥណ្ឌា​ត្រឹមតែ​៧០​ថ្ងៃ​ទូរស័ព្ទ Galaxy A ថ្មី​លក់​អស់ ៥ លាន​គ្រឿង

4 ឆ្នាំ មុន

ប្រភព​ព័ត៌មាន gsmarena បាន​ចុះ​ផ្សាយ​ថា គ្រាន់តែ​រយៈពេល ៤០ ថ្ងៃ​បន្ទាប់​ពី​ស៊េរី​ទូរស័ព្ទ Galaxy A ថ្មី​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា ក្រុមហ៊ុន…

ប្រភព​ព័ត៌មាន gsmarena បាន​ចុះ​ផ្សាយ​ថា គ្រាន់តែ​រយៈពេល ៤០ ថ្ងៃ​បន្ទាប់​ពី​ស៊េរី​ទូរស័ព្ទ Galaxy A ថ្មី​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា ក្រុមហ៊ុន Samsung បាន​រាយការណ៍​ថា ខ្លួន បាន​លក់​ចេញ​ចំនួន ២ លាន​គ្រឿង ។ ឥឡូវនេះ ៣០ ថ្ងៃ​ក្រោយមក​ទៀត​ចំនួន​នេះ​បាន​កើន ឡើង​ទ្វេ​ដង​ដល់​ទៅ​ចំនួន ៥ លាន​គ្រឿង​ឯណោះ ។ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន Samsung India បាន​និយាយ​ជាមួយ Reuters ថា​ទាំងនេះ​បាន​បង្កើត​ប្រាក់​ចំណូល​ចំនួន ១ ពាន់​លាន ដុល្លារ​នៅ​ភាគ​ខាងជើង ។

ក្រុមហ៊ុន Samsung រំពឹង​ថា​ប្រាក់​ចំណូល​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១៩ នឹង​កើនឡើង​ដល់ ៤ ពាន់​លាន​ដុល្លារ ។ ដោយ​មើលឃើញ​ថា​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Samsung នៅ​ក្នុង ប្រទេស​ឥណ្ឌា​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១៨ (​ដែល​បាន​បញ្ចប់​នៅ​ក្នុង​ខែមីនា​) មាន​ចំនួន ៥,៣ ពាន់​លាន​ដុល្លារ​នោះ​វា​ហាក់បីដូចជា​ក្រុមហ៊ុន​នេះ រំពឹង​ថា​ការ​លក់​ភាគច្រើន​របស់​ខ្លួន នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ូ​ដែល​ទូរស័ព្ទ Galaxy A ថ្មី ។

ប្រភព gsmarena បានឱ្យ​ដឹង​ទៀត​ថា ទូរស័ព្ទ Galaxy A ថ្មី​មាន​តម្លៃ​ចាប់ពី ៧៥ ដុល្លារ​ដល់ ៤១០ ដុល្លារ ហើយ​បើ​តាម​ចំនួន​ខាងលើ​តម្លៃ​ជា​មធ្យម​នៃ​ការ​លក់​ក្នុង​រយៈពេល ៧០ ថ្ងៃ​ដំបូង គឺ ២០០ ដុល្លារ ។ ក្រុមហ៊ុន Samsung បាន​អះអាង​ថា​ខ្លួន​មាន​ចំណែក​ទីផ្សារ ៧៧% នៅ​ក្នុង ផ្នែក​សំខាន់​របស់​ប្រទេស​ឥណ្ឌា ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួត ប្រជែង​ខ្លាំង​ពី​ក្រុមហ៊ុន Xiaomi និង Oppo នៅ​ក្នុង​តម្លៃ​ទាប​នៃ​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ