ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG មិន​រួច​ថ្លៃដើម​ទេ បើ​លក់ Neymar ឱ្យទៅ Real Madrid

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Playing For 90 បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស​លេង​មែនទែន​ហើយ សម្រាប់​ការ​ទិញ​យក​កីឡាករ Neymar ពី PSG…

តាម​ប្រភព​ព័ត៌មាន Playing For 90 បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស​លេង​មែនទែន​ហើយ សម្រាប់​ការ​ទិញ​យក​កីឡាករ Neymar ពី PSG ប្រសិនបើ​ខាង PSG រកបាន​អ្នក​ជំនួស​កីឡាករ​រូប​នេះ​បាន​សម្រេច​។

PSG និង Neymar នៅ​ពេល​នេះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក​និយាយ​។ ក្រោយ​ពី​ទិញ​មក​លេង​ក្នុង​តម្លៃ​ខ្លួន​២២០​លាន​អឺ​រ៉ូ Neymar មិន​បាន​ចេញ​មុខ​ចេញ​មាត់​អី​ច្រើន​នោះ​ទេ​ក្នុង​ឆាក​អន្តរជាតិ ដោយសារ​តែ​សមត្ថភាព​លេង​បាន​របស់​បារាំង​នៅ​មាន​កម្រិត​។ ដូចនេះ រូបគេ​ចាប់អារម្មណ៍​នឹង​ចាកចេញ​ទៅ​កាន់ Real Madrid ។

ខាង​នាយក​ក្លិប PSG ក៏​មិនសូវ​ជា​ពេញចិត្ត​ប៉ុន្មាន​ដែរ​សម្រាប់​ការ​ទិញ​មួយ​នោះ​។ នេះ​ក៏​ដោយសារ​តែ Neymar តែងតែ​មានរឿង​មិន​ឈប់ អស់ពី​មួយ​ចូល​មួយ​។ ដូច​ជា​ពេល​នេះ​ស្រាប់ Neymar ត្រូវ​ហាម​មិន​ឱ្យ​ចូល​ប្រកួត​រហូត​ដល់​ចូល​រដូវ​កាល​ថ្មី​វិញ ព្រោះតែ​បាន​ដាល់​អ្នក​ទស្សនា​មួយ​ដៃ​បែក​មាត់ ។

ម្យ៉ាងវិញទៀត តម្លៃ​ថ្លៃ​របស់ Neymar មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​លេង​ពិត​នោះ​ទេ ដោយសារ​តែ Kylian Mbappe មិន​ថ្លៃ​ដូច Neymar ទេ តែ​លេង​បាន​ខ្លាំង​មិន​សរសើរ​មិន​បាន ។ ដូចនេះ PSG គិតគូរ​លក់ Neymar ចេញ ទាន់​តម្លៃ​ខ្លួន​មិន​ទាន់​ចុះ​ខ្លាំង​។ តែ​តម្លៃ​មិន​បាន​រួចខ្លួន​ឡើយ ដោយសារ​តែ​ពេល​នេះ Real Madrid ហ៊ាន​ទិញ​ក្នុង​តម្លៃ​ត្រឹមតែ ២០០​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា PSG នឹង​ធ្វើការ​ពិភាក្សា​លើ​រឿង​នេះ​ជា​ផ្លូវការ ក្រោយ​ពេល​ពួក​គេ​អាច​រក​កីឡាករ​មក​ជំនួស​កន្លែង​របស់ Neymar បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ