ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញទេ បើតាហ៊ាន​លូក គឺ​ទទួល​ទោស​​ហើយ​

4 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​ ៖​ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិវៀតណាម​​​ម្នាក់ បាន​ស៊ីឈ្នួល​យក​ម៉ូតូ​គេ​ទៅ​បញ្ចាំ​ដោយ​ទទួល​ថ្លៃ​ឈ្នួល​២​សែន​ដុ​ង​ប្រាក់​វៀតណាម ហើយ​​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​ ​កាលពី​វេលា​ម៉ោង​​៦​និង​១៥​នាទី​យប់ ថ្ងៃទី១៥ ឧសភា ជាប់​ពី​បទ​ទទួលផល​ចោរកម្ម​…

​ខេត្តស្វាយរៀង​ ៖​ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិវៀតណាម​​​ម្នាក់ បាន​ស៊ីឈ្នួល​យក​ម៉ូតូ​
គេ​ទៅ​បញ្ចាំ​ដោយ​ទទួល​ថ្លៃ​ឈ្នួល​២​សែន​ដុ​ង​ប្រាក់​វៀតណាម ហើយ​​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​ ​កាលពី​វេលា​ម៉ោង​​៦​និង​១៥​នាទី​យប់ ថ្ងៃទី១៥ ឧសភា ជាប់​ពី​បទ​ទទួលផល​ចោរកម្ម​ ។ ​ជនសង្ស័យ​ឈ្មោះ​មួយ​ មិន​ឃិ​ន ភេទ​ប្រុស ​អាយុ​៦០​ឆ្ន ​​រស់នៅ​ផ្ទះ​ជួល​ ស្ថិត​​ក្នុង​ភូមិ​បា​វិត​កណ្តាល ​សង្កាត់​បា​វិត ​ក្រង​បា​វិត ​។

​ប្រភព​ដ​ដែល​បន្តថា កាលពី​ថ្ងៃ​ទី​៤​ ឧសភា​​ កន្លងមក មាន​ករណី​ចោរលួច​ម៉ូតូ​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ម៉ូតូ​​ម៉ាក​អ៊ែ​រប្លេក ពាក់​ស្លាក​វៀតណាម55Y73100 ចត​នៅ​មុខ​កាស៊ីណូ ហើយជន​រង​គ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​ខ្មែរ​ ឱ្យ​ជួយតាម​​រក តែ​មិនឃើញ ។

លុះដល់​ថ្ងៃ​ទី​១៥ ​ឧសភា គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​កន្លែង​ហាង​បញ្ចាំ​ម៉ូតូ​នៅ​ក្រុង​បា​វិត សមត្ថកិច្ច​បាន​សាកសួរ​ម្ចាស់​ហាង ទើប​ដឹង​មុខសញ្ញា​ដែល​យក​មក​បញ្ចាំ​ដោយ​មាន​អត្តសញ្ញាណ​​​បុរស​ឈ្មោះ​មួយ ​មិន​ឃិ​ន​ មក​ដាក់បញ្ចាំ​ កាលពី​ថ្ងៃ​ទី​៩ ​ឧសភា ដាក់បញ្ចាំ​តម្លៃ​១០០​ដុល្លារ ទើប​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ បានឃើញ​ជនសង្ស័យ​មក​ជួល​ផ្ទះ​ នៅ​ភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ក្រុង​បា​វិត​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​គ្រាន់​ជា​អ្នកស៊ីឈ្នួល​គេ​យក​ទៅ​បញ្ចាំ​ទេ ដោយ​បុរសជនជាតិ​វៀតណាម​ម្នាក់​មក​ជួល​ផ្ទះ​នៅ​ជិត​គ្នា​ គេ​ពឹង​ឱ្យយក​ទៅ​ដាក់បញ្ចាំ ដោយ​រូបគេ​គ្មាន​អត្តសញ្ញាណ​ប​ណ្ណ័​ម្ចាស់​ហាង​គេ​មិន​ទទួល ក៏​ពឹង​ឲ្យ​ខ្លួន​ទៅ​បញ្ចាំ​ឲ្យ​ដោយ​ឲ្យ​ឈ្នួល​២​សែន​ដុ​ង​ ។​

ចំណែក​អ្នក​ពឹង​ឲ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​នោះ​ ពេល​បាន​ប្រាក់​ចូល​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ បាត់​មិន​ឃើញ​​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ទេ ប្រហែលជា​គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​​ហើយ​ ។

​​នៅ​ថ្ងៃ​ទី​១៨​ ឧសភា​ នេះ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​សាលាដំបូង​ខេត្តស្វាយ​រៀង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

អត្ថបទសរសេរ ដោយ