ប្រទេសចិន ៖ ទីភ្នាក់ងារផែនការកម្មជាតិចិន ថ្លែងកាលពីថ្ងៃទី១៧ ឧសភាថា ភាពតានតឹងខាងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក មានផលប៉ះពាល់ជាអវិជ្ជមានមួយ សេដ្ឋកិច្ចចិន ប៉ុន្តែវាអាចត្រួតត្រាបាននិងថា បណ្ដាវិធានការតបតវិញ នឹងបង្កើតប្រសិនបើចាំបាច់ដើម្បីថែរក្សា ប្រតិបត្តិការសេដ្ឋកិច្ចក្នុងកម្រិតសមស្របមួយ។
គណៈកម្មាធិការជាតិទទួលបន្ទុកខាងការអភិវឌ្ឃន៍និងកែទម្រង់ចិន បានបង្ហាញការវាយតម្លៃរបស់ខ្លួន ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងប៉េកាំង។ ចិនជួបប្រទះកាលពីខែមេសានូវការយឺតយ៉ាវខ្លាំងមួយ នៃការលក់រាយរបស់ខ្លួន ព្រមទាំងផលិតកម្មឧស្សាហកម្ម ដែលក្រុងប៉េកាំងចាំបាច់ចាត់វិធានការថ្មីៗ នៃការជួយទ្រទ្រង់ដល់សេដ្ឋកិច្ច។
ក្រុងវ៉ាស៊ិនតោនបានបង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយក្រុងប៉េកាំង ដោយកាលពីថ្ងៃទី១០ឧសភា បានអនុវត្តការដំឡើងពន្ធគយមានទឹកប្រាក់២០០ពាន់លានដុល្លារនៃការនាំចូលបណ្ដាផលិតផលចិន ហើយលោកដូណាល់ត្រាំបានចេញបញ្ជា ឲ្យចាប់ផ្ដើមនីតិវិធីចាំបាច់នានា សម្រាប់ការដំឡើងពន្ធគយលើផលិតផលចិនឯទៀតៗដែលនៅសល់។ ក្រុងប៉េកាំងបានតបតវិញ ដោយប្រកាសនាថ្ងៃទី១៣ឧសភាពីចេតនារបស់ខ្លួន យកពន្ធគយមានទឹកប្រាក់៦០ពាន់លានដុល្លារ លើបណ្ដាផលិតផលនាំចូលមកពីសហរដ្ឋអាមេរិក។
ភាពតានតឹងមានកាន់តែខ្លាំងនាសប្ដាហ៍នេះ ពេលលោកដូណាល់ត្រាំចុះហត្ថលេខាលើក្រិត្យមួយ ដែលហាមឃាត់បណ្ដាសហគ្រាសអាមេរិក ប្រើប្រាស់សម្ភារទូរគមនាគមន៍ ផលិតដោយបណ្ដាសហគ្រាស ដែលចាត់ទុកថា មានគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិ។ បែបនេះជាការហាមឃាត់បណ្ដាសហគ្រាសអាមេរិកមិនឲ្យរកសីុជាមួយក្រុមហ៊ុនចិនHUAWEI។
ម្យ៉ាងទៀតសារព័ត៌មានផ្លូវការចិនរាយការណ៍កាលពីថ្ងៃទី១៧ឧសភាថា ភាពតានតឹងខាងពាណិជ្ជកម្មនឹងធ្វើឲ្យចិនកាន់តែខ្លាំងថែមទៀត ហើយនឹងពុំអាចឲ្យប្រទេសនេះលុតជង្គង់ចុះញ៉មឡើយ។ កាសែតប្រជាជនចិនសរសេរថា សង្គ្រាមពាណិជ្ជកម្មមិនអាចធ្វើឲ្យចិនដាំក្បាលចុះបានទេ។ វាគ្រាន់តែនឹងធ្វើឲ្យយើងពង្រឹងខ្លួនថែមដើម្បីឲ្យកាន់តែខ្លាំង៕
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...