ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​​ប្រភេទ​នាង​នួនប្រមាណ​២ម៉ែត្រគូប​ត្រូវ​សមត្ថកិច្ច​ប្រដេញ​ស្ទាក់​ចាប់បាន​ទាំង​​យប់

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​រថយន្ត​ដឹកឈើ​​​ប្រណីត​លើ​ផ្លូវ​ជាតិ​លេខ៥ នៅ​តែមាន​សកម្មភាព​​ជា​រៀង​រាល់​​យប់ ខណៈ​ដែល​សមត្ថកិច្ច​ត្រូវបានគេ​មើល​ឃើញ​ថា មាន​ការ​បង្ក្រាប​​បានតិច​តួច​ប៉ុណ្ណោះ ។

ខេត្តកំពង់ឆ្នាំង ៖ ​រថយន្ត​ដឹកឈើ​​​ប្រណីត​លើ​ផ្លូវ​ជាតិ​លេខ៥ នៅ​តែមាន​សកម្មភាព​​ជា​រៀង​រាល់​​យប់ ខណៈ​ដែល​សមត្ថកិច្ច​ត្រូវបានគេ​មើល​ឃើញ​ថា មាន​ការ​បង្ក្រាប​​បានតិច​តួច​ប៉ុណ្ណោះ ។

ជាក់ស្តែង​កាលពី​​វេលាម៉ោង១១ និង​៥៥​នាទី​យប់​ថ្ងៃទី​២១ វិច្ឆិកា ២០១៣ ស្ថិត​នៅ​ចំណុច​ផ្លូវច្រមុះជ្រូក​​ត្រពាំង​គង ក្នុង​ភូមិ​ទី១ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង សមត្ថ​កិច្ច​ខណ្ឌ​រដ្ឋ​បាលព្រៃ​ឈើ​​កំពង់​ឆ្នាំង សហការ​ជា​មួយ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ខេត្ត បាន​ប្រើ​ប្រាស់​​រថយន្ត​៦គ្រឿង ធ្វើ​ការ​ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​ ISUZU មួយ​គ្រឿងដឹក​ឈើប្រណីត​ប្រភេទ​នាង​នួនដុំធំៗ​ប្រមាណ​២​ម៉ែត្រ​គូប យកមករក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​មួយ​យប់ ដើម្បី​ទុក​វាស់​វែង ។

នៅព្រឹក​ថ្ងៃទី​២២ វិច្ឆិកា នេះ លោកពេញ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​ខេត្ត​កំពង់ឆ្នាំង បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​​ធ្វើ​ការ​វាស់​វែង​ឈើ​ប្រណីត​ទាំងនោះ ដោយ​មាន​មន្ត្រី​​នគរ​បាល​សេដ្ឋ​កិច្ច​ខេត្ត​ចូលរួម​ផង​ដែរ ដែល​ឈើប្រណីត​ប្រភេទនាង​នួននោះ​ ដោយ​មាន​មន្ត្រី​នគរបាលសេដ្ឋ​កិច្ច​ខេត្ត​ចូល​រួម​ផង​ដែរ ដែល​ឈើប្រណីត​ប្រភេទនាង​ នួន នោះ សរុប​មាន​ចំនួន​៦៤​ដុំ ស្មើ​និង​ប្រមាណ​ជាង​២ម៉ែត្រ​គូប។