ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​កា​ណា​ដា​២​នាក់​ នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា​-​ចិន ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក ​JUSTIN TRUDEAU កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ចាប់ខ្លួន​ជនជាតិ​លោក​២​នាក់​នៅ​ចិន​ថា ជា​រឿង​មិន​អាច​ទទួលយក​បាន…

ប្រទេស​កា​ណា​ដា​-​ចិន ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោក ​JUSTIN TRUDEAU កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ចាប់ខ្លួន​ជនជាតិ​លោក​២​នាក់​នៅ​ចិន​ថា ជា​រឿង​មិន​អាច​ទទួលយក​បាន ដោយ​សន្យា​ចាត់វិធានការ​ដើម្បី​ការពារ​ពួក​គេ​។

ក្រោយ​ពី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​បារាំង លោក​EMMANUEL MACRON នៅ​ក្រុងប៉ារីស​មក លោក​TRUDEAU​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត ឯ​ស្ថានទូត​កា​ណា​ដា​ថា យើង​នឹង​បន្ត​ចាត់​វិធាន​ការ​ការពារ​អ្នក​ទាំង​២ ហើយ​យើង​នឹង​បន្ត​និយាយ​យ៉ាង​ច្បាស់​ចំពោះ​ចិន​ថា នោះ​ជា​អំពើ​មិន​អាច​ទទួល​យក​បាន​។

ចិន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​ឧសភា​ពី​ការ​ចាប់ខ្លួន​ជា​ផ្លូវការ​ជនជាតិ​កា​ណា​ដា​២​នាក់ ដែល​តាម​ពិត​ជាប់​ឃុំឃាំង​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៨​មក​ម្ល៉េះ ដោយ​បញ្ជាក់​ថា​ពួក​គេ​ជាប់​សង្ស័យ​ធ្វើ​ចារកម្ម​ទាក់ទិន​នឹង​ការ​សម្ងាត់​របស់​រដ្ឋ​។

លោក​MICHAEL KOVRIG អតីត​អ្នកការទូត​ដែល​កាលពីមុន ឈរជើង​នៅ​ក្រុង​ប៉េ​កាំ​ង​និង​ពាណិជ្ជករ​លោក​MICHAEL SPAVOR អ្នកឯកទេស​ពី​បញ្ហា​កូរ៉េ​ខាងជើង ត្រូវ​ឃាត់ខ្លួន​កាលពី​ដំណាច់ឆ្នាំ​២០១៨​។ ពួក​គេ​ចាប់តាំងពី​នោះ​មក​ត្រូវ​គេ​ឃុំខ្លួន​។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ចិន លោក​LU KANG​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា អយ្យការ​ចិន​បាន​ផ្ដល់​សុពលភាព​លើ​ការ​ចាប់ខ្លួន​អ្នក​ទាំង​២​យោង​ទៅ​តាម​ច្បាប់​។ ក្រសួងការបរទេស​កា​ណា​ដា​មាន​ប្រតិកម្ម ដោយ​ទាមទារ​ជា​ថ្មី​ឲ្យ​ដោះ​លែង​អ្នក​ទាំង​២​ជា​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ