ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាកាសចរណ៍​កម្ពុជា​អះអាង​ថា ព្រ​លាន​យន្តហោះ ខេត្ត​ព្រះ​សីហ​នុ​អាច​ទទួល​ចុះ​ចត​យន្តហោះ​ប្រភេទ​ឆ្លង​ទ្វីប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​ដាក់​ឲ្យ​ដំណើរ​ផ្លូវ​រត់ ដែល​អាច​មាន​សមត្ថភាព​ទទួល​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ ឬ​យន្តហោះ​ឆ្លង​ទ្វីប បាន​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ខណៈ​ផ្លូវ​រត់​នេះ​បាន​នឹង​កំពុង​ដំណើរការ​ពង្រីក​ថែម​ទៀត ។…

រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ អាច​នឹង​ដាក់​ឲ្យ​ដំណើរ​ផ្លូវ​រត់ ដែល​អាច​មាន​សមត្ថភាព​ទទួល​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ ឬ​យន្តហោះ​ឆ្លង​ទ្វីប បាន​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ខណៈ​ផ្លូវ​រត់​នេះ​បាន​នឹង​កំពុង​ដំណើរការ​ពង្រីក​ថែម​ទៀត ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋលេខាធិការ​ប្រចាំការ នៃ​លេខាធិការដ្ឋាន​អាកាស​ស៊ី​វិល​លោក ជា អូន បាន​ឲ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ។

លោក ជា អូន បាន​ឲ្យ​ដឹង​ទៀត​ថា យើង​គ្រាន់តែ មាន​គម្រោង​ដាក់​ឲ្យ​ដំណើរ​ទៅ​តាម​ផែនការ ដែល​បាន​កំណត់​តែ​ប៉ុណ្ណោះ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​ពង្រីក​ផ្លូវ​រត់​នេះ បាន​ប្រហែល​ប្រមាណ​៦០​ទៅ​៧០​ភាគរយ​ហើយ​។ នៅ​ពេល​យើង​ពង្រីក​ចប់ ព្រ​លាន​យន្តហោះ​នេះ អាច​ទទួល​ការ​ចុះ​ចត​យន្តហោះ​ប្រភេទ​ធុន​ធំ និង​ឆ្លង​ទ្វីប​បាន​។
រដ្ឋលេខាធិការ​ប្រចាំការ នៃ​លេខាធិការដ្ឋាន​អាកាស​ស៊ី​វិល បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​ទទួល​ចុះ​ចត​ប្រភេទ​យន្តហោះ ដែល​ហោះ​ក្នុង​រយៈពេល​ចន្លោះ​ពី​១២​ទៅ​១៦​ម៉ោង មក​ពី​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​បាន​។ នៅ​ឆ្នាំ​២០២៥ កម្ពុជា​នឹង​មាន​ព្រ​លាន​យន្តហោះ​ទី​២​ខ្នាត 4F នេះ​ដែរ គឺ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ »​។

សូម​បញ្ជាក់​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ បាន​ពង្រីក​ផ្លូវ​រត់​បន្ថែម​ទៀត ដោយ​ពង្រីក​ផ្លូវ​រត់​ពី​២៨០០​ម៉ែត្រ​ទៅ​៣២០០​ម៉ែត្រ និង​អាច​អនុញ្ញាត្ត​ឲ្យ​យន្តហោះ​ម៉ាក Airbus777 និង​យន្តហោះ Boing330 ដែល​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​៣០០ ទៅ​៣៥០​នាក់​អាច​ចុះ​ចត​បាន​។ សព្វថ្ងៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​ផ្លូវ​រត់​២,៥00​ម៉ែត្រ មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ឱ្យ​ការ​ហោះហើរ និង​ចុះ​ចត​របស់​យន្តហោះ​ធុន​ធំ​បាន​ទេ ដូច្នេះ​សព្វថ្ងៃ​ព្រ​លាន​នេះ​ទទួល​បាន​ត្រឹមតែ​យន្តហោះ​ប្រភេទ Air bus 321 និង​បូ​អ៊ី​ង​757 ក៏​ប៉ុន្តែ​តម្រូវការ​ឱ្យ​យន្តហោះ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ប្រភេទ​យន្តហោះ​ធំ​ៗ មិន​ទាន់​អាច​ចុះ​ចត​បាន​នៅឡើយ​។ ដូច្នេះ បើ​តាម​គម្រោងការ​ពង្រីក​ព្រ​លាន​ប្រវែង​៣00​ម៉ែត្រ​បន្ថែម នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​ដដែល ដែល​អាច​ធ្វើ​ឱ្យ​យន្តហោះ​ធុន​ធំ​ចុះ​ចត​បាន​។ ដំណាក់កាល​ទី​២ នឹង​ពង្រីក​ផ្លូវ​ហោះហើរ​ប្រវែង​500​ម៉ែត្រ​បន្ថែម ដែល​នឹង​ធ្វើ​ឱ្យ​ផ្លូវ​រត់​ហោះ (Runway) មាន​ប្រវែង​រហូត​ដល់​៣,៣00​ម៉ែត្រ និង​អាច​ឱ្យ​យន្តហោះ​ប្រភេទ​ធំ​ៗ​ចុះ​ចត​បាន​ដូច​ការ​គ្រោងទុក​។

សព្វថ្ងៃ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​ឆ្លងកាត់​ចេញចូល​មក​តាម​រដូវ​កាល ដោយនៅ​ក្នុង​រដូវ Low season មាន​ជើងហោះហើរ​ពី​៥ ទៅ​១០​ជើង​ក្នុង​មួយ​ថ្ងៃ តែ​ក្នុង​រដូវ High season វិញ​នឹង​មាន​រហូត​ទៅ​ដល់​១៥​ជើង​ក្នុង​មួយ​ថ្ងៃ​។
លោក​ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ទទួលស្គាល់​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ ពិតជា​មាន​សកម្មភាព​មមាញឹក​ខ្លាំង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​សម្តេច​តេ​ជោ បាន​ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ដោយ​បច្ចុប្បន្ន​ទីផ្សារ​អ្នកដំណើរ​តាម​ផ្លូវអាកាស​បាន​កើនឡើង​ខ្ពស់​ជាង​ផ្លូវគោក និង​ផ្លូវទឹក​។

ខណ​៖​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​លោក រដ្ឋមន្ត្រី​ថោ​ង ខុន ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​តាម​រយៈ​កប៉ាល់​ទេសចរណ៍​ធំ​ៗ ក៏​មាន​បំណង​ទៅ​កំសាន្ត​នៅ​អង្គរវត្ត ខេត្តសៀមរាប​ផង​ដែរ តែ​ពុំ​មាន​ជើងហោះហើរ​ទៀងទាត់​រវាង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ជា​ពិសេស​បើ​ចង់​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដើម្បី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ឲ្យ​ទាន់​ពេលវេលា​គឺ​ពុំ​មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ