ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចដូច​ម្ហូប?

10 ឆ្នាំ មុន

មីង​សំរអ៊ូ​រទាំ​ដូច​ឃ្មុំ​ដាក់​ប្ដី​ឈ្មោះ​ សយ​ ដែល​រត់​ម៉ូតូ​ឌុប​មិន​ឃើញ​បាន​លុយ​ច្រើន​សោះ​​ រក​តែ​សន្សំ​លុយ​កាក់​ខ្លះៗ​ក៏​មិន​បាន​​ ។​ ពូ​សយ​ឮ​ហាក់​ដូច​ជា​សង្កៀរ​ត្រ​ចៀក​ពេក​ទើប​លូក​មាត់​ ពូសយៈ​ ម៉ែ​វា​អើយ​ម៉ែ​វា​!​​ ឯង​ក៏​ដឹង​ហើយ​ថា​ អ្វី​ៗ​ឡើង​ថ្លៃ​តាម​សាំង​ទាំង​អស់​ តែ​ពេល​សាំង​ចុះ​គ្មាន​អ្នក​ណា​ចុះ​ថ្លៃ​អី​បន្ដិច​តាម​សាំង​ទេ​!​

មីង​សំរអ៊ូ​រទាំ​ដូច​ឃ្មុំ​ដាក់​ប្ដី​ឈ្មោះ​ សយ​ ដែល​រត់​ម៉ូតូ​ឌុប​មិន​ឃើញ​បាន​លុយ​ច្រើន​សោះ​​ រក​តែ​សន្សំ​លុយ​កាក់​ខ្លះៗ​ក៏​មិន​បាន​​ ។​ ពូ​សយ​ឮ​ហាក់​ដូច​ជា​សង្កៀរ​ត្រ​ចៀក​ពេក​ទើប​លូក​មាត់​ ពូសយៈ​ ម៉ែ​វា​អើយ​ម៉ែ​វា​!​​ ឯង​ក៏​ដឹង​ហើយ​ថា​ អ្វី​ៗ​ឡើង​ថ្លៃ​តាម​សាំង​ទាំង​អស់​ តែ​ពេល​សាំង​ចុះ​គ្មាន​អ្នក​ណា​ចុះ​ថ្លៃ​អី​បន្ដិច​តាម​សាំង​ទេ​!​

មីង​សមៈ អើ​!​ តាបិុ​ឯង​ដឹង​អីុចឹង​ល្អ​ហើយ​!​ តែ​ឯង​ឱ្យ​លុយ​ខ្ញុំ​មួយ​ថ្ងៃ​តែ​ពីរ​ម៉ឺន​រៀល​​ ។​ កាល​សាំង​ថោក​ក៏​ពីរ​ម៉ឺន​រៀល​ ដល់​សាំង​ថ្លៃ​ក៏​នៅ​តែ​ពីរ​ម៉ឺន​រៀល​ដដែល​?​ ម៉េច​មិន​ដំ​ឡើង​ថ្លៃ​តាម​សាំង​ផង​?​
ពូសយៈ យី!​ ម៉េច​ក៏​ថា​ខ្ញុំ​មិន​ដំឡើង​ថ្លៃ​?​ ប៉ុន្ដែ​ចាក់​សាំង​ក៏​ថ្លៃ​​ ធ្វើ​ម៉ូតូ​ក៏​ថ្លៃ​ជាង​មុន​ ខ្ញុំ​ទិញ​អី​ហូប​ក៏​ថ្លៃ​ជាង​មុន​ ។​
មីង​សមៈ ចា​៎ស​!​​ លោកប្ដី​អើយ​លោក​ប្ដី​!​ កោ​ត​តែ​ចេះ​និយាយ​អីុចឹង​ទៅ​កើត​?​ ចុះ​ស្នាម​កោស​ជប់​លើ​ខ្លួន​នោះ​បាន​លុយ​មក​ពី​ណា​ឱ្យ​ស្រី​?​

ពូសយៈ បាទ​!​ ម៉ែ​ប្រ​ពន្ធ​!​ អារឿង​ហ្នឹង​ខ្ញុំ​ខុស​ហើយ​ តែ​យូរ​ៗ​ម្ដង​ទេ​ណា​៎!​
មីង​សមៈ ហឹុះ​!​ ពេល​តាម​ទាន់​ថា​ម្ដង​ ចុះ​អា​ខ្ញុំ​មិន​ដឹង​នោះ​មិន​ដឹង​ប៉ុន្មាន​ដង​ទៅ​​?​ អីុចឹង​ហើយ​បាន​ឃើញ​តែ​ពីរ​ម៉ឺុន​រៀល​ដដែល​ មិន​ឡើង​តាម​សាំង​អី​សោះ​?​

ពូសយៈ ហើយ​ចុះ​ម៉ែវា​ឯង​ដឹង​ស្រាប់​ហើយ​តើ!​ សាំង​ឡើង​ថ្លៃ​អ្វី​ៗ​ក៏​ឡើង​ដែរ​ ម៉ាស្សា​ក៏​ឡើង​ថ្លៃ​ដែរ???
មីង​សមៈ​ ហ្នឹង​ហើយ​ៗ​!​ បាន​ជា​មួយ​ថ្ងៃ​បាន​តែ​ពីរ​ម៉ឺន​រៀល​ដ​ដែល​នោះ​!​ ឥឡូវ​មែន​!​​ ខ្ញុំ​ចង់​តែ​ស៊ី​សាច់​ទេ​ឪវា​ឯង​នេះ​!​
ពូសយៈ អូយៗ​!​ ម៉ែ​ប្រពន្ធ​អើយ​ម៉ែ​ប្រ​ពន្ធ!​ តាម​ពិត​ខ្ញុំ​ចង់​ដំឡើង​ថ្លៃ​តាម​សាំង​ឱ្យ​ម៉ែ​វា​ឯង​ដែរ​ តែ​ខ្លាច​…???
មីង​សមៈ ខ្លាច​អី!​​ ខ្លាច​មិនបាន​ទៅ​ណេះ​ណោះ​ ស្រី​ៗ​មែន​ទេ​អ្ហា​?​ ដាច់​ភ្លៅ​ឥឡូវ​ហើយ​ខ្ញុំ​!​

ពូសយៈ អត់​ទេ​ៗ​​ ម៉ែវា​!​ អត់​ខ្លាច​អីុចឹង​ទេ​ គឺ​ខ្ញុំ​ខ្លាច​ម៉ែ​វា​ឯង​ដូច​ម្ហូប​ហ្នឹង​ណា​៎!​
មីងសមៈ​ យី!​​ …ខ្លាច​ខ្ញុំដូច​ម្ហូប​យ៉ាង​ម៉េច​?​ ចង់​ថា​ខ្ញុំ​ហ្នឹង​ជា​បន្លែ​ត្រី​សាច់​មែន​ទេ​?​
ពូសយៈ មែន​ហើយ​!​ ម៉ែ​ប្រ​ពន្ធ​ គឺ​ខ្លាច​ខ្ញុំ​ឡើង​ថ្លៃ​តាម​សាំង​ឱ្យ​ហើយ​…អត់​ចុះ​វិញ​…ដូច​ម្ហូប​អីុចឹង​ណា​!!!
មីង​សមៈ អុញ!​ មើល​គាត់​?​
និពន្ធ​ដោយ​ ញឹម​ សាវុធ​