ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១៣​នាក់ ​និង​​របួសធ្ងន់​ស្រាល​៣៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៨​លើក​(​យប់​១០​លើក​)​ស្លាប់​១៣​នាក់​(​ស្រី​៥​នាក់​) របួសធ្ងន់​២៤​នាក់​(​ស្រី​៦​នាក់​)​របួសស្រាល​១៤​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៨​លើក​(​យប់​១០​លើក​)​ស្លាប់​១៣​នាក់​(​ស្រី​៥​នាក់​) របួសធ្ងន់​២៤​នាក់​(​ស្រី​៦​នាក់​)​របួសស្រាល​១៤​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៧​នាក់​,​មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​៥​លើក​ស្លាប់​៣​នាក់​, បត់​គ្រោះថ្នាក់​៤​លើក​, ប្រជែង​១​លើក​ស្លាប់​៣​នាក់ ។ សរុប​ស្លាប់​១៣​នាក់ ម៉ូតូ​១២​នាក់​(​មិន​ពាក់មួក​១០​នាក់​)​ម៉ូតូ​រ៉ឺ​ម៉ក១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៦​លើក​ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៥​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៤​លើក​ស្លាប់​៧​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច និង​ម៉ូតូ​រ៉ឺ​ម៉ក​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣៨​គ្រឿង​នោះ​មាន : ម៉ូតូ​២៥​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៩​លើក​, រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​, ផ្លូវ​ខេត្ត​៧​លើក​, ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​៩​នាក់​(​ស្រី​១​នាក់​), ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​)​របួស​៩​នាក់​(​ស្រី​៤​នាក់​), ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​២​នាក់​(​ស្រី​១​នាក់​), ខេត្តព្រៃវែង​១​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​ស្រី​១​នាក់​, ខេត្ត​ព្រះ​សី​ហុ​២​លើក​ស្លាប់​១​នាក់​របួស​៥​នាក់​(​ស្រី​១​នាក់​), ខេត្តតាកែវ​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​), ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៥៩៧​គ្រឿង (​ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​៦៦១​គ្រឿង​(៨០%) អប់រំ​២០៨​គ្រឿង (​ម៉ូតូ​៣១%) មធ្យោបាយ​ពិន័យ​៤៥៣​គ្រឿង
(​ម៉ូតូ​៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៦៥​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៧៩៥​គ្រឿង អប់រំ​១៥៦​គ្រឿង ពិន័យ​ចំនួន​សរុប​៣៧២​គ្រឿង (​មួក​២២៨​គ្រឿង កញ្ចក់​១២៦​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ