ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹ​ម វាសនា ដល់​ពេល​កំណត់​ប៉ះ​ថៃ ស្អែក​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​មានមុខ​លើ​សង្វៀន​បាន​មួយ​រយៈ​សោះ កីឡាករ​វ័យក្មេង គឹ​ម វាសនា ស្រាប់តែ​គេ​ឃើញ​មានមុខ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ រី​ណ​យ ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​ថៃ នៅ​ថ្ងៃ​សៅរ៍​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ទើបតែ​មានមុខ​លើ​សង្វៀន​បាន​មួយ​រយៈ​សោះ កីឡាករ​វ័យក្មេង គឹ​ម វាសនា ស្រាប់តែ​គេ​ឃើញ​មានមុខ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ រី​ណ​យ ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​ថៃ នៅ​ថ្ងៃ​សៅរ៍​ទី​១៨ ឧសភា ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Serie by K-Cement នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា​ដែល​ជា​ជើង​ថ្មី​ទើប​ឡើង​កូដត្រូវ​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី មានការ​ប្រកាស​ថា​តម្រូវ​ឱ្យ​ស្វាគមន៍​កីឡាករ ថៃ រី​ណ​យ ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក​។ សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺជា​ការ​ប្រកួត​រវាង​អ្នកមាន​ឈ្មោះ​ប្រកួត​ទាំង​៤​នាក់ ក្នុង​វគ្គ​ជម្រុះ​បន្ត​ក្នុង​ចំណោម​បេក្ខភាព​អ្នក​ឈ្នះ​ទាំង​១៦​រូប ដើម្បី​ជម្រុះ​យក​តែ​៨​នាក់​បន្ត​ទៀត​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួតបញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ គឹ​ម វាសនា ដ្បិតថា​គេ​មិនសូវ​មានឱកាស​ឡើង​ប្រកួត​អន្តរជាតិ ។ លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ឈាន​ឡើង និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់​។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ រី​ណ​យ លោក​ចង់​ផ្ដល់​ឱកាស​ឱ្យ គឹ​ម វាសនា កសាង​កេរ្តិ៍ឈ្មោះ ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ​ក្ដី ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ​កម្ពុជា គឹ​ម វាសនា មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន និង​វាយ​ស៊ូ គឺ​លោក​ពេញចិត្ត​។ លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។

យ៉ាណាមិញ លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ ដោយឡែក​សម្រាប់​គូប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​២​នាក់​ក្នុង ស​ប្ដា​ហ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា សុទ្ធតែ​ត្រៀម ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​មុន​ការ​ឡើង​រេញ ដែល​ក្នុង​វគ្គ​កន្លង​មក​គឺ​ល្អមើល​រួច​ស្រេច​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ