ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបាយភូមិ​បើកផ្លូវ​ចំពោះ​ជន​ណា​ដែល​មិន​អាសូរ​ចិត្ត​ម្តាយ

4 ឆ្នាំ មុន

ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​ចំពោះ​មាតាបិតា​ព្រោះ​មិន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា មិន​នឹកនា មិន​យកចិត្តទុកដាក់​រាប់រក មិន​អាណិតអាសូរ​ដល់​ចិត្ត​របស់​លោក មិន​ទំនុកបម្រុង មិន​បម្រើ​លោក ជន​នោះ​រមែង​មាន​បាប​ច្រើន អបាយភូមិ​បើកផ្លូវ​ទៅ​ក្នុង​សង្សារវដ្ត ហើយ​ពៀរ​វេរា​ក៏​កើត​មាន​ដល់​បុគ្គល​នោះ​វិញ​ជា​ប្រាកដ ។…

ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​ចំពោះ​មាតាបិតា​ព្រោះ​មិន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា មិន​នឹកនា មិន​យកចិត្តទុកដាក់​រាប់រក មិន​អាណិតអាសូរ​ដល់​ចិត្ត​របស់​លោក មិន​ទំនុកបម្រុង មិន​បម្រើ​លោក ជន​នោះ​រមែង​មាន​បាប​ច្រើន អបាយភូមិ​បើកផ្លូវ​ទៅ​ក្នុង​សង្សារវដ្ត ហើយ​ពៀរ​វេរា​ក៏​កើត​មាន​ដល់​បុគ្គល​នោះ​វិញ​ជា​ប្រាកដ ។

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​តែង​តិះដៀល​បុគ្គល​អកតញ្ញូ​ថា បើ​ទោះជា​ជន​ប្រភេទ​នេះ​រស់នៅ​ជា​សុខ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ទៅ​ក្នុង​លោក​ខាង​មុខ​គង់​នឹង​ទាញ​បដិសន្ធិ​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក​មិន​ខាន ព្រោះតែ​ការ​ប្រព្រឹត្ត​ខុស​លើ​អ្នក​មានគុណ​បែប​នេះ ។

ចំណែក​បុគ្គល​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​លោក​ដោយ​ចិត្ត​ស្មោះ​ក្នុង​បំណង​តបគុណ​លោ​ក​វិញ​ពិត​ៗ បុគ្គល​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​បណ្ឌិត​ទាំងឡាយ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​សប្បុរស​នោះ​យ៉ាង​ខ្ទរខ្ទារ​ ។

លុះ​អស់​អាយុសង្ខារ​រមែង​ទៅ​កាន់​សុគតិភព ហើយ​រីករាយ​ក្នុង​ភព​នោះ​ៗ​អស់​កាល​ដ៏​យូរអង្វែង ព្រោះតែ​អានិសង្ស​នៃ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធឱវាទ ។