ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺប្រចាំកាយធ្ងន់​ពេក បូកនិងក្រខ្សត់ផង មានតែយកមកផ្ទះវិញ​​តាមយថា​កម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​ មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្ដី​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព-​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​ទាំង​យប់ ថ្ងៃទី១៥ ឧសភា នោះ ព្រោះតែ​គ្មាន​ថវិកាបន្ត​ព្យាបាល ហើយ​បាន​យក​​មក​កាន់​លំនៅ​ឋាននៅ​ឯ​ខេត្តកំពង់ឆ្នាំងវិញ…

ខេត្តកំពង់ឆ្នាំង ៖​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​ មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្ដី​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព-​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​ទាំង​យប់ ថ្ងៃទី១៥ ឧសភា នោះ ព្រោះតែ​គ្មាន​ថវិកាបន្ត​ព្យាបាល ហើយ​បាន​យក​​មក​កាន់​លំនៅ​ឋាននៅ​ឯ​ខេត្តកំពង់ឆ្នាំងវិញ ប៉ុន្តែ​គ្មាន​ប្រាក់​សូ​ម្បី​មួយ​រៀល សម្រាប់​ជិះតាកស៊ីក៏បាន​ទូរ​សព្ទ័​មក​ក្រុម​គ្រួសារ​ ដើម្បី​អោយរក​ថវិការ​ចំនួន​៦​ម៉ឺន​រៀល សម្រាប់​ទុក​សម្រាប់​ថ្លៃ​តាក់ស៊ី ។

ដំណឹង​នេះ ក៏បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ធ្វើ​អោយ​មាន​ក្តី​អាណិតអាសូរពីសំណាក់​សប្បុរ​ជន ប្រមូល​ថវិកា​បាន​ប្រមាណ៣០​ម៉ឺន​រៀល ដើម្បី​ត្រៀម​ទុក​ជួយ​ដល់​ស្ត្រី​មាន​ជំងឺ​​ខាងលើ​នេះ​ផង​ដែរ ។ នៅ​ម៉ោង​ប្រមាណ​ជាង ៩ យប់​ថ្ងៃ​ទី​១៥​ខែឧសភា ឆ្នាំ​២០១៩​ស្ត្រី​អ្នកជម្ងឺ បាន​មក​ដល់​លំនៅ​ឋាន នៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ប្រជាពលរដ្ឋ​អ្នក​ជិតខាង ។

តាម​ការ​រៀបរាប់​របស់​បុរស​ជា​ប្តី ឈ្មោះ វ៉ា​ន់ កៀក អាយុ២៦ឆ្នាំ បានអោយ​ដឹងថា ប្រ​ព​ន្ធគាត់​ឈ្មោះ ឈ្មោះ រឿ​ន រស្មី អាយុ២៩ឆ្នាំ ពួក​គាត់​បាន​គ្នា​ជា​ប្តី​ប្រ​ព​ន្ធ​៤ឆ្នាំ​ហើយ​ប៉ុន្តែ​គ្មាន​កូន​ទេ ។​ ប្រ​ព​ន្ធ​គាត់​ជា​ក្មេង​កំព្រានៅ​ខេត្តបាត់ដំបង ។​ ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ កាលពី​មួ​យស​ប្តា​ហ៍​មុន គាត់​មាន​ប្រាក់៨០​ម៉ឺន​រៀល ហើយ​បាន​នាំ​ប្រពន្ធ គាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) រាជធានី​ភ្នំពេញ​ ។

ប៉ុន្តែ​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ ប្រពន្ធ​របស់​គាត់​មិន​មានការ​ថមថយជំងឺ​សោះ ហើយ​ប្រាក់​ក្នុង​ខ្លួន​ក៏​អស់ ម្យ៉ាងវិញទៀត គាត់​ឃើញ​សកម្មភាព​គ្រូពេទ្យ មិន​បាន​យកចិត្តទុកដាក់ មើល​ប្រ​ព​ន្ធគាត់​ផង​នោះ គាត់​ក៏​សុំ​អនុញ្ញាត​យកប្រពន្ធ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​គ្មាន​ថវិកា​មួយ​រៀល​សោះ ។ ពេល​ចេញដំណើរ​តាម​ផ្លូវ​នៅ​លើ​តាក់ស៊ី​គាត់​បាន​ទូរ​សព្ទ័ ប្រាប់​មក​ក្រុម​គ្រួសារ​ឲ្យ​ជួយ​រក៦ម៉ឺន​រៀល​ដើម្បី​សម្រាប់​ចេញថ្លៃ តាក់ស៊ី ។ បុរស​ជា​ប្តី​បាន​បញ្ជាក់​ថា​៖ តាម​ការ​បញ្ជាក់​របស់​គ្រួ​ពេទ្យ ប្រពន្ធ​គាត់​មាន​ជំងឺ​ឈាមសស៊ី​ឈាមក្រហម ,​ជំងឺទឹក​ដក់​ក្នុង​ដៃ​ស្បូន , ធ្លុះ​សួត​, និង​ដុះ​សាច់​ក្នុង​តម្រងនោម​ ។

​គេ​មិនដឹង​​ថា តើការ​បកស្រាយ​របស់​បុរស​ជា​ប្តី ដែល​ចោទ​លើ​ក្រុម​គ្រួ​ពេទ្យថា មិន​បាន​យកចិត្ត​ទុក ព្រោះ​តែ​គ្មាន​លុយ តើ​ជា​រឿង​ពិត​ ឬ​មិន​ពិត​នោះ​ទេ ។​ ប៉ុន្តែ​ដោយសារ​តែ​ការ​ចេះ​ជួយ​គ្នា​ ក្នុង​គ្រា​ហ៍មាន​អាសន្ន នៅ​ព្រឹកថ្ងៃ​ទី​១៦ ​ឧសភា ​មាន​សប្បុរ​ជន​ជា​ច្រើន​បន្ថែម​បាន​យក​អំណោយទៅ​ជួយ​ដល់​ស្រី្ត​ខាងលើ ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​មាន ក្រុមការងារ​ព្រះ​ធ​ម្មា​អនុ​វឌ្ឍន៍ ដឹកនាំ​ដោយ ព្រះ​គ្រូ​អនុគណ​ស្រុក​រលាប្អៀរ បាន​​នាំ​យក​នូវ​ប្រឡុង​ធំ​១ អង្ករ​២៥​គីឡូ​,​ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ,​ទឹកដោះគោ ស្ករស និង​ថវិការ​៣០​ម៉ឺន​រៀល ។ ចំណែក ក្រុម​សម្ព័​ន្ធប្រជាជន ស្រឡាញ់​សន្តិភាព បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា៤០​ម៉ឺន​រៀល​ ។

សូម​បញ្ជា​ក់ថា ដោយសារ​តែ​ក្តី​អាណិតអាសូរ សប្បុរ​ជន​នានាបាន​យក​អំណោយ​ទៅ​ជួយ​ស្ត្រី​ខាងលើ​ ជា​ហូ​រ​ហែ។ ប៉ុន្តែ​អ្វី​ធ្វើ​អោ​យស​ង្វេ​គ​នោះ អ្នកជំងឺមាន​សភាព​ធ្ងន់ធ្ងរ​ណាស់​ទៅ​ហើយ ហើយ​តាម​ការ​ស្មាន របស់​អ្នក​ដែល​មាន​ជំនាញ​គ្រួ​ពេទ្យថា​ ​គ្រូពេទ្យ​នៅ​រាជធានី​ភ្នំពេញ ប្រហែល​អស់​ល​ទ្ឋ​ភាព អ្នកជំងឺ​គ្មាន​សង្ឃឹម​រស់ ទើប គេ​បញ្ជូន​អោយមក​ផ្ទះ​វិញ ។

អត្ថបទសរសេរ ដោយ