ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត​! វ៉ា​ជែង​ចូល​ក្រោម​រថយន្តដឹកដី​កិន​ស្លា.ប់​៣​នាក់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បើក​វ៉ា​ជែង​ចូល​រថយន្ត​ដឹក​ដី ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បើក​វ៉ា​ជែង​ចូល​រថយន្ត​ដឹក​ដី ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​អណ្តូង​ថ្ម​មាស ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1I-1949 បាន​បើក​ឡើង​ជែង​រថយន្ត​ធំ​ដឹក​ដី ម៉ាក ហ្វុ​យ​សូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3754 បើក​ស្រប​ទិស​គ្នា ពី​ទិស​ខាង​លិចទៅ​កើត​ក្នុង​ពេល​នោះ​ក៏​មាន​រថយន្ត​តូច​១​គ្រឿង បើក​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច​ម៉ូតូ​បាន​គេច​ពី​រថយន្ត​តូច​ក៏​ដួល​ចូល​ក្នុង​រថយន្ត​ដឹក​ដី​កិន​ជាន់​ពីលើ​ស្លាប់​៣​នាក់ ។

លោកនាយ​រង​ការិយាល័យ​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ឈ្មោះ ១- ផាត ភាព ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​អ្នកបើកបរ​ម៉ូតូ​) ២-​ឈ្មោះ ផាត ភាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​អ្នក​រួម​ដំណើរ​ម៉ូតូ​) ៣-​ឈ្មោះ ស្រី តំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​អ្នក​រួម​ដំណើរ​ម៉ូតូ​) អ្នក​ទាំង​បី​នាក់ រស់នៅ ភូមិ​ក្បាលថ្នល់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​បរវេ​ល ខេត្តបាត់ដំបង ។ រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ហេង វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទះ​ថៅកែ​ឈ្មោះ កុយ ស្ថិត​ក្នុង ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ) ។

លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​អ្នកបើកបរ​ម៉ូតូ​ឡើង​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ ចំពោះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ