ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ជា​រឿង​នយោបាយ​ទេ ការ​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អតីត​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត ​ធ្វើការ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ​ឧសភា​ ដែល​ការ​ចាប់ខ្លួន​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​រូប​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល​ខេត្ត លោក…

ខេត្តកំពង់ឆ្នាំង ៖ អតីត​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត ​ធ្វើការ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ​ឧសភា​ ដែល​ការ​ចាប់ខ្លួន​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​រូប​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល​ខេត្ត លោក អៀរ ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​លោក ប៉ុ​ល ទិ​ត្យ​ធានី ​ជា​គ្រូបង្រៀន ​គឺមិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ ។ ​

ប្រភពបន្តថា ការ​ចាប់ខ្លួន​លោក ប៉ុ​ល ទិ​ត្យ​ធានី ​គឺកាលពី​ពេល​កន្លង​ទៅ ធ្លាប់​ចាក់​ថ្នាំ​ឱ្យ​ពលរដ្ឋម្នាក់​ជួប​គ្រោះថ្នាក់បណ្ដាល​​ស្លាប់​ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ ។ ​យោង​តាម​ដី​កា​របស់អយ្យការ​សាលាដំបូង​ខេត្ត តាម​បណ្ដឹង​របស់​មន្ទីរ​សុខាភ​ិបាល​ខេត្ត ​​សកម្មជន​​​គ្រូបង្រៀន​រូបនេះ គឺ​បាន​​​ដើរ​ចាក់​ថ្នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខុស​នឹង​ច្បាប់ផងដែរ ។

លោក​បាន​បញ្ជាក់​ថា ​ការ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការបែប​នេះ​ គឺ​បាន​បញ្ជូន​ទៅអយ្យការ សាកសួរ​ភ្លាម​ៗ​ ដោយ​មិន​មាន​យក​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​ឡើយ ​។ យ៉ាងនេះ​ក្តី​ រហូត​ដល់​ម៉ោង១១ និង៣០ នាទី​ព្រឹក​ថ្ងៃ​ទី១៧ ឧសភា ​នេះ អយ្យការ​សាលាដំបូង​ខេត្ត​ក ំពុង​បន្ត​សាកសួរ​នៅឡើយ​នោះ​ទេ​។

​គួររំលឹកថា ​លោក ប៉ុ​ល ទិ​ត្យ​ធានី ជា​អតីតប្រធាន​គណនេយ្យ​ហិ​រ​ញ្ញិ​ករបស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ឆ្នាំង មាន​ទីលំនៅ​ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ