ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២គ្រឿងពន្លះគ្នាលើ​ផ្លូវជាតិលេខ​​​​៤ ស្លា.ប់ និង​របួសច្រើននាក់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​មនុស្ស២​នាក់​​​បាន​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​២​នាក់​ទៀត​​បាន​ស្លាប់​​ជា​បន្តបន្ទាប់​​ពេល​ដឹក​យក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ​និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង​រវាង​ម៉ូតូ​​បុកជាមួយ​​ម៉ូតូ​ក្នុង​ទិ​សដៅ​ប​ញ្ច្រាស​គ្នា ។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង៧និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​មនុស្ស២​នាក់​​​បាន​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​២​នាក់​ទៀត​​បាន​ស្លាប់​​ជា​បន្តបន្ទាប់​​ពេល​ដឹក​យក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ​និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង​រវាង​ម៉ូតូ​​បុកជាមួយ​​ម៉ូតូ​ក្នុង​ទិ​សដៅ​ប​ញ្ច្រាស​គ្នា ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង៧និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨២-១៨៣ ស្ថិត​នៅ​ក្នុងភូមិ​សំ​រ៉ុ​ង​កណ្តាល ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

តាម​ប្រភព​ពី​សមត្ថ​កិច្ច​បានអោយ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូ​មួយ​​គ្រឿង​ម៉ាកវីនន័រ (WINER) ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ វឿ​ន វី​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ធ្វើ​ដំណើរ​​ក្នុង​​ទិស​ដៅ​ខេត្ត​ព្រះ​សីហ​នុ​-​ភ្នំពេញ ។

តាមប្រភពដដែលបាន​បន្ត​ថា លុះ​ពេល​ម៉ូតូម៉ាកវីនន័រ​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ​បាន​បុក​​ជាមួយ​​ម៉ូតូ១​គ្រឿង​ទៀតធ្វើដំណើរ​ក្នុងទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ​​ម៉ាកនិក (Nex) ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ​តាកែវ​១R-៣៥៧៩ បើកបរ​ដោយ​ឈ្មោះ ង៉ែត ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​រថយន្ត ​មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​​អ្នក​បើកបរ​ម៉ូតូទាំង​សងខាង​ស្លាប់​ស្លាប់ទាំង​២នាក់​​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក្នុងនោះ​​មាន​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត​ម្នាក់​​បាន​ស្លាប់​ជាបន្តបន្ទាប់ពេលដឹកទៅសង្គ្រោះនៅ​មន្ទីរពេទ្យ​ និង​ម្នាក់​​ផ្សេងទៀត​បាន​រង​របួស​ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ