ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណតរថយន្ត​ក្រុង​សួង​មាន​បរិស្ថាន​កខ្វក់ ហើយ​មិន​បិទ​តារាង​សៀវភៅ​បន្ទុក​ទៀត

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ចំណតរថយន្ត​ក្រុង​សួង ស្ថិត​នៅ​សង្កាត់​សួង ក្រុង​សួង ត្រូវ​បាន​គេ​ដឹង​ថា បាន​វិនិយោគទុន​រហូត​ដល់​ទៅ​២០​ឆ្នាំ ហើយ​គិត​មករ​ហូត​មក​ដល់​ពេល​នេះ​ទើបនឹង​បាន​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ ។ សូ​ម្បី​តែ​តារាង​សៀវភៅ​បន្ទុក​ក៏​មិន​បានឃើញ​មាន​បិទ​នៅ​ជញ្ជាំង…

ខេត្ត​ត្បូងឃ្មុំ ៖ ចំណតរថយន្ត​ក្រុង​សួង ស្ថិត​នៅ​សង្កាត់​សួង ក្រុង​សួង ត្រូវ​បាន​គេ​ដឹង​ថា បាន​វិនិយោគទុន​រហូត​ដល់​ទៅ​២០​ឆ្នាំ ហើយ​គិត​មករ​ហូត​មក​ដល់​ពេល​នេះ​ទើបនឹង​បាន​ជាង​១០​ឆ្នាំ​ប៉ុណ្ណោះ ។ សូ​ម្បី​តែ​តារាង​សៀវភៅ​បន្ទុក​ក៏​មិន​បានឃើញ​មាន​បិទ​នៅ​ជញ្ជាំង ក្រោយ​ភ្លៀង​ធ្លាក់ទឹក​នៅ​ដក់​ក្នុង​បរិវេណចំណត​រួម​នឹង​សំរាម​ដែល​មើលទៅ​មិន​មាន​បរិស្ថាន​ស្អាត​ឡើយ ។

អ្នកលក់​បាយ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា​នេះ​ថា គាត់​បាន​មក​ជួល​តូប​ពី​ម្ចាស់ចំណត់​រថយន្តក្រុង​សួង​ពី​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ផេង ដែល​មើល​ការ​ខុស​ត្រូវ​ដោយ​ក្នុង​១​ខែ តម្លៃ១៥​ម៉ឺន​រៀល អនាម័យ​បង់​១​ថ្ងៃ​៥០០​រៀល ហើយ​បាន​លក់​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ចំនួន​៣​ឆ្នាំ​មក​ហើយ ការ​លក់ដូរ​នៅ​ក្នុង​រដូវប្រាំង​ស្រួល​លក់​បន្តិច តែ​មក​ដល់​ដើមរដូវ​វស្សា​ភ្លៀង​បាន​ធ្លាក់​ច្រើន​មិនសូវ​មាន​មនុស្ស​មក​ហូប ។

អ្នកលក់​បាយ​រូប​នោះ​បាន​ប្រាប់​បន្ត​ថា ប៉ុន្មាន​ថ្ងៃនេះ​មេឃ​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​លើ​ក្រុង​សួង ហើយ​ទឹកដក់​នៅ​កន្លែង​លក់​របស់​គាត់ ដោយ​ឃើញ​បែប​នោះ​គាត់​ក៏​បាន​កាយ​សំរាម​ចេញ​ឲ្យ​ហូរ​ចូល​ទៅ​ក្នុង​លូប្រសិនណាបើ​មិន​កាយ​ចេញ​ទេ​ទឹកនឹង​ដក់ ហើយ​ក៏​បាន​បង្ក​ផលវិបាក​ដល់​កន្លែង​លក់​របស់​គាត់​ដែរ ។ តូប​ជា​ច្រើន​ត្រូវ​បាន​គេ​សង់​ឡើង​សម្រាប់​ជួល​ឲ្យ​អាជីវករ​លក់ដូរ​ដោយ​ក្នុង​១​តូប​ៗ​ជួល​តម្លៃ​១៥​ម៉ឺនរៀល ដូច​គ្នា​ត្រង់​កន្លែង​ត្រូវប៉ាន់​រាង​ថ្លៃ​បន្តិច ត្រង់​កន្លែង​ដែល​មានទឹក​ដក់​ច្រើន​នោះ ដោយសារ​តែ
មិន​មាន​អ្នក​លក់ដូរ​ត្រង់នោះ​ទើប​ដក់​បែប​នេះ ។

អ្នកបើកបរ​រថយន្ត​ធុន​ធំ​១​គ្រឿង​ដឹក​ទំនិញ​ច្រើន​មុខ មុន​ចេញពី​ចំណត់​រថយន្តក្រុង​សួង​ប្រាប់​ថា ទំនិញដែល​ដាក់​នៅ​លើ​រថយន្ត​ក្នុង​១​លើក ត្រូវ​បង់​ឲ្យ​ម្ចាស់​ចំណតរថយន្ត​ចំនួន​១៤.០០០​រៀល ដើម្បី​ដឹក​ចេញទៅ​កាន់​ស្រុក​ឆ្លូង​ខេត្តក្រចេះ ក្រោយ​ពីផាត់​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​១​ជើង អាច​នៅ​សល់​ប្រាក់​ចំណេញពី​៥០​ទៅ​៦០​ម៉ឺន​រៀល តែ​មិន​បាន​រាល់ថ្ងៃ​នោះ​ទេ ។

លោក​សុ ផេង អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ចំណតរថយន្ត​ក្រុង​សួង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា ចំណតរថយន្ត​ក្រុង​សួង​ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​អនុញ្ញាត​ឲ្យ​វិនិយោគទុន​ចំនួន​២០​ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​ជាង​១០​ឆ្នាំ​ហើយ ។ ក្នុង​បរិវេណ​ចំណត​មិន​ឲ្យ​ការ​សង់​តូប​លក់ដូរ​នោះ​ទេ តែ​រូប​លោក​បាន​លើក​ហេតុផល ប្រសិនណាបើ​មិន​សង់​ខ្លះ​ទេ​នោះ​អ្នកបើកប​រថយន្ត​ឈ្មួ​ល និង​រថយន្ត​ដឹក​ទំនិញ​មក​ចូល​ចត​ពិបាក​នឹង​រក​របស់​ហូប ។ សម្រាប់​តារាង​កំណត់​ឲ្យ​យក​តម្លៃ​តាម​សៀវភៅ​បន្ទុក​នៅ​កន្លែង​របស់​លោក​មិន​មាន​បិទ​ក៏​ដូច​ជា កន្លែង​ផ្សេង​ៗ​ទៀត​ដែរ ។ ហើយ​ត្រង់​កន្លែង​ដែល​មានទឹក​ដក់​ក្នុង​ចំណតរថយន្ត​នោះ​នឹង​មាន​គោលការណ៍​ចាក់​ឲ្យ​ខ្ពស់ និង​រៀបចំ​ឲ្យ​ស្អាត​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ