ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​ណាស់​! ព្រូ​ម្នាក់​ស្លា.ប់​កៀប​ជាប់​ក្នុង​កាប៊ី​ន ក្រោយ​រថយន្ត​មួយ​គ្រឿង​បុក​រះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ រថយន្ត​ធុន​ធំ​ដឹក​បន្លែ​មួយ​គ្រឿង​បាន​បើក​កៀ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​រថយន្ត​ដឹក​បន្លែ​បង្ក​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​បង្កហេតុ​ម្នាក់​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​សព​ព្រូ​ម្នាក់ និង​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា…

ខេត្តបាត់ដំបង​៖ រថយន្ត​ធុន​ធំ​ដឹក​បន្លែ​មួយ​គ្រឿង​បាន​បើក​កៀ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​រថយន្ត​ដឹក​បន្លែ​បង្ក​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​បង្កហេតុ​ម្នាក់​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​សព​ព្រូ​ម្នាក់ និង​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​។

តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​(​ប្រភេទ​យី​ឌុ​បមានដឹកបន្លែ​) ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៥៨២០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ចំណែក​បុរស​ម្នាក់​ជា​ព្រូ​ មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​។

តាម​របាយ​ការ​ណ៏​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​ខាងលិច លុះ​ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​កៀរ​រថយន្ត​១​គ្រឿង​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ​ណុ​ប ពេញ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ទាប់​មក​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​កំពុង​បើកបរ​នៅ​ខាង​មុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ព្រូ​រថយន្ត​បង្ក​ម្នាក់​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន ចំណែក​រថយន្ត​ដែល​ត្រូវ​គេ​បុក​គូថ​នោះ​បាន​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​បាត់​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​វេលា​កើតហេតុ​នោះ មិន​មាន​សាក្សី​ណា​ម្នាក់​បានឃើញ​ហេតុការណ៍​នេះ​ទេ គឺ​មាន​តែ​អ្នកបើកបរ​ម្នាក់​ប៉ុណ្ណោះ​ឈ្មោះ​ណុ​ប ពេញ ដែល​រថយន្ត​របស់​គាត់​ត្រូវ​រថយន្ត​បង្ក​បើក​កៀរ​បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាងក្រោយ​។

តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​និយាយ​ថា អ្នក​បើករថយន្ត​បង្ក​នោះ​ទំនងជា​ងងុយដេក​មួយភាំង ទើប​បើករថយន្ត​រ៉េ​ចង្កូត​ទៅ​កៀរ​រថយន្ត​ខាងលើ រហូត​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ពេញទំហឹង បណ្ដាល​ឲ្យ​កៀប​ស្លាប់​ព្រូ​បែប​នេះ​។

តាម​ប្រភព​ពី​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ​ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី​ជា​បណ្ដោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ដើម្បី​ឱ្យមក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ