ថ្វីបើនៅស្រុកយើងកម្រឃើញគេប្រើប្រាស់ខនថាក់ឡេនក៏ដោយ តែក៏មានមនុស្សមួយចំនួនបានប្រើប្រាស់វាផងដែរ ជាពិសេសតារាចម្រៀង ឬភាពយន្តដែលភ្នែកម្ញូប និងកូនក្រមុំថត Pre Wedding តែម្តង ។
បើសិនជាអ្នកមិនបានពាក់ ឬពាក់វាមិនបានត្រឹមត្រូវ ខនថាក់ឡេននេះអាចធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមនឹងបញ្ហាជាច្រើនបាន។ ដើម្បីចៀសវាងការបង្ករោគ ឬមានរបួស យកល្អអ្នកប្រើប្រាស់ប្រាស់គួរតែធ្វើរឿងដូចខាងក្រោមនេះ៖
១-ចូរប្តូរប្រអប់រក្សាទុកខនថាក់ឡេននេះជារៀងរាល់ ៣ខែម្តង ។
២-ចូរលាងសម្អាត និងសម្លាប់មេរោគនៅលើខនថាក់ឡេនឲ្យបានស្អាតល្អ ។
៣-ចូរដោះខនថាក់ឡេនជានិច្ចមុនពេលហែលទឹក ។
៤-មិនត្រូវយកសូលុយស្យុងលាងខនថាក់ឡេនដែលប្រើរួច មកប្រើម្តងទៀតឡើយ ។
៥-មិនត្រូវប្រើទឹកមាត់ដើម្បីលាងសម្អាតខនថាក់ឡេនឡើយ ។
៦-មិនត្រូវពាក់ខនថាក់ឡេនគេងនៅពេលយប់ឡើយ ៕ (ប្រភពពី៖ Health.com.kh)
ចែករំលែកព័តមាននេះ